**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា-ចិន ចុះពិនិត្យសុខភាពបេះដូងជូនកុមារនៅស្រុកបន្ទាយស្រី


ខេត្តសៀមរាប៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាលស្រុកបន្ទាយស្រី និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសចិនមកពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន បានសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពស្រុកបន្ទាយស្រី រៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារនៅតាមសាលាបឋមសិក្សានានាក្នុងស្រុកបន្ទាយស្រី។

លោក ងន ប៊ុនធី អភិបាលរងស្រុបន្ទាយស្រី បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកកុមារអាយុក្រោម១៤ឆ្នាំដែលជំងឺបេះដូងពីកំណើត ដើម្បីទទួលយកការព្យាបាលដោយឥតគិតថ្លៃទាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ទាំងនៅមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន។ លោកអភិបាលរងស្រុក បានបន្ថែមថា ចាប់ពីឆ្នាំ២០១៩មក ក្រោមកិច្ចសហការរវាងរដ្ឋបាលស្រុកបន្ទាយស្រីជាមួយអង្គការYUNDIខេត្តយូណាន មូលនិធិចិនPEACELAND និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សកម្មភាពចុះពិនិត្យសុខភាពនៅតាមសាលាបឋមសិក្សានេះបានរៀបចំជាទៀងទាត់រៀងរាល់ឆ្នាំ លើកលែងក្នុងអំឡុងពេលនៃវិបត្តិជំងឺCovid-១៩ ពីឆ្នាំ២០២០-២០២៣ ដោយសរុបមកទល់ពេលនេះមានកុមារចំនួន៧រូបនៅក្នុងស្រុកបន្ទាយស្រីត្រូវបានជាសះស្បើយទាំងស្រុងពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់និងព្យាបាលដោយឥតគិតថ្លៃពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន។ លោកបានវាយតម្លៃថា សកម្មភាពនេះបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងផ្នែកវេជ្ជសាស្រ្ត និងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត សាក់ សុភ័ក្រ ប្រធានមណ្ឌលសុខភាពស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការពិនិត្យសុខភាពបេះដូងតាមរយៈការត្រួតពិនិត្យអេកូបេះដូងមិនត្រឹមគូសរំលេចពីទំនើបកម្មផ្នែកសម្ភារៈនិងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់នូវបទពិសោធន៍វេជ្ជសាស្រ្តកាន់តែច្រើនដល់គ្រូពេទ្យកម្ពុជា និងការចាក់បញ្ចូលនូវទំនាក់ទំនងនៃការផ្ទេរពុទ្ធិកាន់តែប្រសើររវាងក្រុមគ្រូពេទ្យនៃប្រទេសយើងទាំងពីរ។

លោក Lu Jiang តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន បានមានប្រសាសន៍ថា ដោយមានគ្រូពេទ្យឯកទេសជំងឺបេះដូងពីប្រទេសចិនចំនួន១៤រូបមកពីបណ្តាមន្ទីរពេទ្យនានាក្នុងប្រទេសចិន បានជំរុញល្បឿននៃការពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជាក្នុង១ថ្ងៃនេះបានចំនួន១៣៤២នាក់ ក្នុងនោះយើងរកឃើញកុមារចំនួន១នាក់ដែលនឹងត្រូវបញ្ជូនទៅវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ។ បន្ថែមពីលើនេះ លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គពាក់ព័ន្ធនានាដែលបានជួយសម្របសម្រួល នាំឱ្យសកម្មភាពនាឆ្នាំនេះទទួលបានការចូលរួមដោយផ្ទាល់ពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសមួយចំនួនថែមទៀត ព្រមទាំងឯកភាពរៀបចំសន្និសីទរួមគ្នានៅរាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីអង្គការសហប្រជាជាតិថែមទៀត។

លោក​ Liu Wenzhi តំណាងមូលនិធិចិនPeaceland បានសាទរនឹងជោគជ័យនៃការវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតជូនដល់កុមារកម្ពុជាចំនួន១២២រូបកន្លងមក ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អរវាងគ្រប់អង្គពាក់ព័ន្ធទាំងអស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជាពីជំងឺបេះដូងពីកំណើត ហើយមូលនិធិចិនPeacelandនឹងបន្តសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត​ ដើម្បីធ្វើទំនើបកម្មសម្ភារវះកាត់និងព្យាបាលជំងឺបេះដូងពីកំណើតនេះ តាមរយៈការផ្តល់អំណោយរថយន្តពេទ្យចល័តមួយគ្រឿងមកសមាគមមិត្តភាពកម្ពុជា-ចិន នាចុងខែកក្កដា ឆ្នាំ២០២៥នេះ។

ក្នុងនាមគ្រួសារដែលកូនរបស់ខ្លួនជាសះស្បើយពីជំងឺបេះដូងពីកំណើតក្រោយទទួលបានការវះកាត់និងព្យាបាលនៅមន្ទីរពេទ្យបេះដូងFuwai ខេត្តយូណាន ប្រទេសចិន លោកស្រី ម៉ន សាម៉ុន បានរៀបរាប់ថា កូនស្រីរបស់លោកស្រី ជាក្មេងទី១២២ដែលបានជាសះស្បើយពីជំងឺបេះដូងពីកំណើតនេះ បានផ្តល់ក្តីសង្ឃឹមនិងជីវិតថ្មីដល់កូនរបស់លោកស្រី ហើយក៏ជាគុណបំណាច់ដ៏ថ្លៃថ្លានៃកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមគ្រូពេទ្យកម្ពុជា-ចិន ក្រោមទម្រដ៏រឹងមាំនៃមិត្តភាពដែកថែបរវាងប្រទេសយើងទាំងពីរ។ លោកស្រី បន្ថែមថា ប្រសិនជាមិនមានកម្មវិធីចុះមកពិនិត្យសុខភាពបេះដូងជូនកុមារនៅកម្ពុជាទេ ច្បាស់ណាស់ថា សុខភាពកូនរបស់លោកស្រីមិនដឹងជាត្រូវប្រឈមមុខបែបណានោះទេ។ លោកស្រីក៏បានចាត់ទុកថា កម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារនៅតាមសាលាបឋមសិក្សាតាមរយៈក្រុមគ្រូពេទ្យកម្ពុជា-ចិន គឺជាស្ពាននៃក្តីសង្ឃឹម និងអនាគតដ៏ប្រពៃរបស់កុមារកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង