**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ក្រុមហ៊ុនធំៗមកពីប្រទេសប្រទេសចិនចាប់អារម្មណ៍លើការវិនិយោគដែលចូលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ភ្នំពេញ÷ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥បានទទួលជួបលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិនចូលជួបសម្តែងការគួរសមនិងសំណេះសំណាល។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ «ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីៗ ដែលត្រូវប្រើប្រាស់ក្នុងគ្រប់គ្រងបរិស្ថាន ដែលតម្រូវតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ» នេះគឺជាការលើកឡើងបន្ថែម របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ក្រសួងបរិស្ថាន បានកំពុងផ្តោតលើភាពស្អាត របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក ។

ចំពោះភាពស្អាតលើផ្ទៃមេឃ និង ស្អាតលើដី ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងដាក់ចេញជាយុទ្ធនាការនានា ហើយបានទទួលលទ្ធផលល្អប្រសើរ ដោយមានការចូលរួមយ៉ាងច្រើន ពីគ្រប់ភាគី ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ដោយឡែកភាពស្អាតក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងរិះរកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការសម្អាតទឹកកខ្វក់ចេញពីរោងចក្រ ដូចជាការរៀបចំអាងប្រព្រឹត្តិកម្មទឹកកង្វក់ ស្របតាមបទដ្ឋានបច្ចេកទេសផង និងជួយសន្សំសំចៃជូនប្រជាជន និង វិនិយោគិនយើងផង នៅតាមតំបន់លំនៅឋាន រោងចក្រ សហគ្រាស និងទីប្រជុំជន។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្តថា ក្រុមហ៊ុនវិនិយោគ អាចបង្កើតការិយាល័យនៅកម្ពុជាដើម្បីធ្វើការសិក្សា ស្វែងយល់ឱ្យកាន់តែច្បាស់ ពីឱកាសវិនិយោគដែលកដែលរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្ត ក្នុងនោះការពិនិត្យលើស្ថានភាពជាក់ស្តែង លើគម្រោងវិនិយោគរៀបចំប្រពន្ធ័ប្រពឹត្តិកម្មទឹកកខ្វក់ ការផលិតបរិក្ខាបច្ចេកទេសសំអាតសំណល់រាវនានា នៅកម្ពុជា។

ក្រសួងបរិស្ថានគាំទ្រចំពោះផែនការរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាធ្វើឱ្យបរិស្ថានកម្ពុជាយើង មានភាពស្អាត ភាពបៃតង និងចីរភាព

លោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន រួមមា លោក Chen Zhiqiang នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងលោកស្រី He Yawen លេខាធិការក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន
Jiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកវិនិយោគិន ប្រតិភូរបស់លោក ធ្វើការវាយតម្លៃខ្ពស់និងកោតសរសើរចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញ ឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក មានបំណងចូលរួមចំណែកជំរុញភាពស្អាត ជាមួយ ក្រសួងបរិស្ថានផងដែរ។ លោកប្រធានក្រុមហ៊ុន បានលើកឡើងថា ក្រុមហ៊ុនធំៗ មកពីប្រទេសចិន ទាំង៣ ដែលមានវត្តមាននៅថ្ងៃនេះ ធ្លាប់មានបទពិសោធន៍ជាង ១០ឆ្នាំ លើការរៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ៕

អត្ថបទដែលជាប់ទាក់ទង