មនុស្សរាប់ម៉ឺននាក់រំពឹងថានឹងចូលរួមក្នុងការដើរបង្ហាញខ្លួន Budapest Pride ដោយជាសញ្ញានៃការបដិសេធចំពោះការរឹតបន្តឹងសិទ្ធិប្រជាធិបតេយ្យ

(បរទេស)÷ នៅថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ឆ្នាំ២០២៥ មនុស្សរាប់ម៉ឺននាក់រំពឹងថានឹងចូលរួម ដំណើរការ Budapest Pride ទោះបីជាដោយមានការហាមឃាត់ពីប៉ូលីស។ ការហាមឃាត់នេះមានមូលដ្ឋានលើច្បាប់ “ការការពារកុមារ” ថ្មីដែលរដ្ឋាភិបាលជាតិនិយមដឹកនាំដោយ នាយករដ្ឋមន្រ្តី Viktor Orban បានប្រើក្នុងការរឹតត្បិតសិទ្ធិអ្នកនៅក្នុងសហគមន៍ LGBTQ+។
ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងច្រើនពីស្ថានទូតជាង ៣០ កន្លែង មន្រ្តីអឺរ៉ុប និងអង្គការសង្គមស៊ីវិលក្នុងប្រទេស។ អភិបាលទីក្រុង Budapest ព្យាយាមធ្វើឲ្យព្រឹត្តិការណ៍នេះសមរម្យតាមច្បាប់ តែប៉ូលីសបដិសេធវិញ។ អាជ្ញាធរព្រមានអំពី ការផាកពិន័យ និងការចាប់ខ្លួន បន្ថែមលើការប្រើប្រាស់ បច្ចេកវិទ្យាសម្គាល់មុខ (facial recognition) ដើម្បីកំណត់អត្តសញ្ញាណអ្នកចូលរួម។
បញ្ហានេះក៏ក្លាយជាបញ្ហាគួរឲ្យព្រួយបារម្ភខ្លាំងក្នុងវត្តមាននយោបាយមុនការបោះឆ្នោតជារដ្ឋសភាឆ្នាំ ២០២៦ ដែលគណបក្ស Fidesz របស់ Orban កំពុងប្រឈមមុខនឹងគណបក្សប្រឆាំងថ្មី Tisza ដឹកនាំដោយ Peter Magyar។
អត្ថបទពីកញ្ញា ហេង គីមជូ
