**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បទវិភាគ៖ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន

នាពេលថ្មីៗកន្លងទៅនេះ បុគ្គលវីលៀម ឡៃអ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិន បានធ្វើសកម្មភាពថ្លែងសុន្ទរកថាស្តីពីសាមគ្គីភាពចំនួន១០លើកនៅក្នុងកោះតៃវ៉ាន់ ។ ថ្លែងក្នុងសុន្ទរកថាជាលើកដំបូង បុគ្គលវីលៀម ឡៃ បានកែប្រែប្រវតិ្តសាស្ត្រតៃវ៉ាន់ដោយចេតនាបដិសេធចំពោះការពិតដែលតៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក ហើយជៀសវាងមិននិយាយពីឯកសារច្បាប់អន្តរជាតិសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់តៃវ៉ាន់ក្រោយសង្គ្រាមលោកលើកទីពីរ បំពានយ៉ាងកម្រោលលើសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងកិត្យានុភាពនៃច្បាប់អន្តរជាតិ។ ទង្វើរបស់បុគ្គលវីលៀម ឡៃគឺចង់ធ្វើជាសត្រូវរួមរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងចង់ធ្វើជាសត្រូវរបស់សណ្តាប់ធ្នាប់អន្តរជាតិនិងសច្ចយុត្តិធម៌ វាច្បាស់ជានឹងទទួលបរាជ័យជាក់ជាមិនខាន ។
អ្នកផងទាំងពួងសុទ្ធតែដឹងហើយថា ចិនដីគោកនិងចិនតៃវ៉ាន់មានសរសៃឈាមដូចគ្នា មានវប្បធម៌និងប្រវត្តិសាស្រ្តដូចគ្នា ប្រជាជននៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់សុទ្ធតែជាជនជាតិចិន និងជាកូនចៅរបស់ស្តេចយាន់និងស្តេចហួង។ ចាប់តាំងពីរបានឡើងកាន់អំណាចមក អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ក៏បានខិតខំប្រឹងប្រែងលុបចោលខ្លឹមសារពាក់ព័ន្ធនឹងប្រទេសចិនលើវិស័យប្រវត្តិសាស្ត្រនិងវប្បធម៌ជាដើម។សុន្ទរកថារបស់បុគ្គលវីលៀម ឡៃលើកនេះ បានឃោសនាបំប៉ោងថា តៃវ៉ាន់មាន “លក្ខណៈពិសេស”លើវិស័យវប្បធម៌និងភាសាជាដើម តែចៀសវាងមិននិយាយពីអង្គហេតុប្រវត្តិសាស្ត្រពិតប្រាកដថា ប្រជាជនចិនបានអភិវឌ្ឍនិងកសាងតំបន់តៃវ៉ាន់មុនគេ ហើយរដ្ឋាភិបាលមជ្ឈិមចិនបានធ្វើអភិបាលកិច្ចនៅតំបន់តៃវ៉ាន់តាំងពីបុរាណកាលមក។ល។
ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ហើយក៏ជាខួបទី ៨០នៃការស្ដារឡើងវិញរបស់តៃវ៉ាន់ផងដែរ ប្រការនេះ អាចធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងឱ្យបានច្បាស់ពីដំណើរដើមចមរបស់បញ្ហាតៃវ៉ាន់ ។
សូមបញ្ជាក់ថា «សេចក្តីប្រកាសក្រុងគែរ»នៅឆ្នាំ១៩៤៣និង«សេចក្តីប្រកាសផតស្ដាម»នៅឆ្នាំ១៩៤៥ បានកំណត់យ៉ាងច្បាស់លាស់ថា ជប៉ុនត្រូវសងទឹកដីចិនដែលលួចយក ក្នុងនោះរួមទាំងតំបន់តៃវ៉ាន់ផងឱ្យចិនវិញ ។ ជប៉ុនក៏បានប្រកាសថា ទទួលយក«សេចក្តីប្រកាសផតស្ដាម»និងចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ ឯកសារដែលមានសុពលភាពខាងផ្លូវច្បាប់អន្តរជាតិទាំងនេះ បានកកើតទៅជាចំណែកសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយក៏បានសឱ្យឃើញថា តំបន់តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន គឺជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើង រដ្ឋាភិបាលប្រជាជនមជ្ឈិមចិនបានជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន ដែលបានក្លាយជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល ជាការធម្មតាណាស់ក៏មានអធិបតេយ្យភាពទាំងស្រុងទៅលើតំបន់តៃវ៉ាន់ ។
បច្ចុប្បន្ននេះ លើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ នៅលើពិភពលោកមានប្រទេសចំនួន១៨៣បានបង្កើតទំនាក់ទំនងការទូតជាមួយចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានបាត់បង់អ្វីដែលហៅថា “ប្រទេសដែលមានទំនាក់ទំនងការទូត”ចំនួន១០ជាបន្តបន្ទាប់ នាពេលថ្មីៗកន្លងទៅនេះ អង្គការសុខភាពពិភពលោកបានបដិសោធមិនឱ្យអាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ចូលរួមក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ។ល។ ប្រការទាំងនេះបានបង្ហាញថា គោលការណ៍ចិនតែមួយជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិនិងជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ ហើយក៏ជាគោលបំណងជាទូទៅរបស់ប្រជាជននិងនិន្នាការដែលមិនអាចដើរបញ្រ្ចាសបានដែរ ។
ការបង្ករឿងហេតុដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ច្បាស់ជានឹងទទួលបរាជ័យ ការបំបែកបំបាក់ជាតិ មុខជានឹងរងការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាមិនខាន ។ មិនថាអាជ្ញាធររបស់បុគ្គល វីលៀម ឡៃប្រើកលល្បិចយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងនិងភាពយុតិ្តធម៌ដែលថា តៃវ៉ាន់ជាទឹកដីមួយចំណែករបស់ចិន ហើយក៏មិនអាចរង្គោះរង្គើដល់និន្នាការជាមូលដ្ឋាននៃសហគមន៍អន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយក៏កាន់តែមិនអាចរារាំងដល់និន្នាការទូទៅនៃប្រវត្តិសាស្ត្រដែលប្រទេសចិនប្រាកដជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខានដែរ៕

អត្ថបទដែលជាប់ទាក់ទង