សម្ដេចតេជោ៖ ខ្ញុំមិនក្បត់អ្នកណាមុនទេ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន! ឥឡូវគេក្បត់ខ្ញុំមុនហើយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំណួរទៅកាន់ពួកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្ដេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន ហើយពេលនេះគេក្បត់ហើយ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបញ្ជាក់ថា “ខ្ញុំជាមនុស្សដែលមានគុណធម៌ ហើយក៏មិនក្បត់អ្នកណាមុនដែរ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន! ឥឡូវគេក្បត់ខ្ញុំមុនហើយ។ ដូច្នេះខ្ញុំត្រូវនិយាយរឿងនេះ ហើយកុំថាខ្ញុំក្បត់គុណធម៌។ ខ្ញុំបាត់បង់ការអត់ធ្មត់ចំពោះលោកជំទាវហើយ”។
ជាមួយគ្នានេះសម្ដេចតេជោ បញ្ជាក់បន្ថែមថា កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ។ ប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវ៕

