ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីទណ្ឌិតជាជនបរទេសដែលកំពុងអនុវត្តទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ អនុវត្តតាមការប្រគល់ភារកិច្ចពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីទណ្ឌិតជាជនបរទេសដែលកំពុងអនុវត្តទោសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា និងបែបបទ និងនីតិវិធីនៃការផ្ទេរទណ្ឌិត សំដៅសម្រាលភាពចង្អៀតណែនក្នុងពន្ធនាគារ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រី ជាមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌មួយចំនួនទៀតផងដែរ។

