**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំពិនិត្យ និងតម្រង់ទិសការងារ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះ


ភ្នំពេញ៖ ខណៈកម្ពុជា គឺជាប្រធាន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ ASEAN Cooperation on Civil Service Matters (ACCSM) លើកទី២៣ និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM+3) លើកទី៨ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ច ប្រជុំពិនិត្យ លទ្ធផលការងារដែលសម្រេចបាន និងដឹកនាំតម្រង់ទិសការងារឆ្ពោះមុខ។

កិច្ចប្រជុំនេះ ជាការស្តាប់របាយការណ៍ការងារដែលសម្រេចបាន កន្លងមក និងផែនការការងារដែលត្រូវអនុវត្ត ឆ្ពោះទៅកាន់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM និងកិច្ចប្រជុំប្រមុខ មុខងារសាធារណៈACCSM លើកទី២៣ និង ACCSM+3 លើកទី៨ ដែលគ្រោងនឹងរៀបចំក្នុងឆ្នាំ២០២៦។

តាមរយៈរបាយការណ៍របស់ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ បានបង្ហាញអំពីផែនទីបង្ហាញផ្លូវ និងការងារធំៗជាច្រើន ដែលក្រសួងមុខងារសាធារណៈ ក្នុងនាមជាប្រធាន ACCSM ត្រូវដឹកនាំអនុវត្ត និងសម្របសម្រួល។ ក្នុងនោះការងារចំពោះមុខក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងសហការជាមួយលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាចំនួន២ ដើម្បីប្រមូលធាតុចូល និងពិភាក្សាលើការរៀបចំសេចក្តីព្រាងផែនការការងារ ACCSM និងACCSM+3 ឆ្នាំ២០២៦-២០៣០។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ នឹងត្រូវដឹកនាំរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធ រួមជាមួយការសម្របសម្រួលការងារផ្សេងៗទៀត ជាមួយប្រទេសសមាជិកអាស៊ាន លើក្របខ័ណ្ឌមុខងារសាធារណៈ ក្នុងសមត្ថកិច្ចនៃភាពជាប្រធាន ACCSM។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតម្រង់ទិសដល់ក្រុមការងារឱ្យ ប្រើប្រាស់សមត្ថភាពកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់យើង ដើម្បីទាញបានជាប្រយោជន៍ អភិវឌ្ឍវិស័យមុខងារសាធារណៈ នៅកម្ពុជា និងក្នុងតំបន់ ក៏ដូចជាដើម្បីផ្តល់ជាគុណតម្លៃក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើយ៉ាងណាយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការធ្វើបដិសណ្ឋារកិច្ច និងរក្សាទំនាក់ទំនងល្អជាប្រចាំជាមួយបណ្តាប្រទេសដែលចូលរួមទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង