**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សិស្សអាហាររូបករណ៍គម្រោងរេដបូកនៅឃុំជីផាតបានចេញបំពេញការងារ ខណៈឪពុកម្តាយបង្ហាញការសប្បាយចិត្ត

កោះកុង៖គម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រសិស្សមកពីតំបន់ជួរភ្នំក្រវាញ។ អាហារូបករណ៍រូបករណ៍ទាំងនេះប្រៀបដូចជាកំណប់ទ្រព្យដែលចាយសឹងមួយជីវិតពោលគឺគិតមកដល់ពេលនេះសិស្សអាហាររូបករណ៍ទាំងនោះបានចូលបំពេញការងារហើយ ក្រោយការរៀនបញ្ចប់៤ឆ្នាំនៃថ្នាក់បរិញ្ញាបត្ររួចមក។

ក្នុងរយៈពេល៤ឆ្នាំ ពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣កន្លងមកគម្រោងរេដបូកបានធ្វើការ ជ្រើសរើសនិស្សិតអាហាររូបករណ៍ សរុបទាំងអស់១៦រូប ក្នុងនេះ នៅឃុំជីផាត បានទទួលអាហាររូបករណ៍ចំនួន៦រូប មាននិស្សិតជំនាន់ទី១ ដល់ជំនាន់ទី៣ ។

កម្មវិធីអាហារូបករណ៍រេដបូកជួរភ្នំក្រវាញនេះដែរ បានបង្កើតឡើងនៅឆ្នាំ២០១៩ និងដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍។ ទាំងនេះ ជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។ក្នុងចំណោមនេះមានសិស្សអាហាររូបករណ៍៦រូបដែលសុទ្ធសឹងក្រីក្រពុំមានលទ្ធភាពអាចបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យបន្តទៀតបានទេ។ទោះបីយ៉ាងណាតាមរយៈគម្រោងរេដបូក ពួកគេអាចបន្តសិក្សានៅរាជធានីភ្នំពេញដោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយពេលនេះក្នុងចំណោមនិស្សិតទាំងនេះសុទ្ធតែមានការងារធ្វើដោយក្នុងនេះអ្នកខ្លះអាចទទួលប្រាក់បៀវត្សរហូតដល់ជាង៥០០ដុល្លារទៀតផង។

ដោយបង្ហាញក្តីរីករាយ អ្នកស្រី ស៊ីសុវត្តិតេវ រស់នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្ត កោះកុងបានឱ្យដឹងថាគាត់មានកូនប្រុសម្នាក់ ឈ្មោះ ប្រាក់ធីនបានរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអាយធីនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ពេលនេះបានចូលធ្វើការនៅស្ថានទូតនៃប្រទេសសហរដ្ឋអាមេរិកទៀតផង។

ស្រ្តីវ័យជាង៤០ ឆ្នាំរូបនេះបានប្រាប់ថា”ក្នុងជីវិតនេះមិនបាននឹកស្មានថាបានកូនរៀនដល់ថ្នាក់សាកលវិទ្យាល័យទេពីព្រោះថាគ្រួសាររបស់ខ្ញុំពុំមានថវិការសម្រាប់ឱ្យកូនបន្តថ្នាក់សាកលវិទ្យាល័យទេ តែដោយសារគម្រោងរេដបូកធ្វើឱ្យកូនខ្ញុំបានទៅរៀននៅភ្នំពេញ។គម្រោងរេដបូកបានជួយកូនខ្ញុំទាំងកន្លែងស្នាក់នៅ ថ្លៃបង់សាកលវិទ្យាល័យ ថ្លៃម្ហូបអាហារ និងថ្លៃប្រេងសាំង។បើគ្មានគម្រោងនេះទេកូនខ្ញុំពុំអាចបន្តរៀននៅសាកលវិទ្យាល័យនៅភ្នំពេញសោះឡើយ”។

ដោយឡែក មាស សារ៉ាត់ ដែលមានកូនរៀនបញ្ចប់ថ្នាក់បរិញ្ញាបត្រតាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញនេះដែរបានប្រាប់ថាដោយសារជីវភាពខ្វះខាតច្រើន ម្ល៉ោះហើយកាលពីមុននេះនៅពេលកូនរៀនបញ្ចប់ថ្នាក់បាក់ឌុបហើយមិនសង្ឃឹមថាអាចបន្តសិក្សាថ្នាក់បរិញ្ញាបត្រទេ តែទីបំផុតអ្វីៗមិនដូចក្តីអស់សង្ឃឹមទេគឺពេលនេះមិនត្រឹមតែកូនរបស់លោកអាចរៀនថ្នាក់សាកលវិទ្យាល័យមិនបង់ប្រាក់ហើយ នៅបានចូលធ្វើការងារនៅរាជធានីភ្នំពេញដោយជោគជ័យថែមទៀត។

ដោយឡែក អ្នកស្រី ម៉ៅ ដាលីន ដែលមានកូនប្រុសបានជាប់អាហាររូបករណ៍ក្នុងគម្រោងនេះមួយដែរបានប្រាប់ថាមុននេះបើគិតពីលទ្ធភាពឱ្យកូនទៅរៀនថ្នាក់សាកលវិទ្យាល័យនោះពិតជាមិនមាននោះទេ ហើយវាពិតជាមានភព្វសំណាងណាស់មានគម្រោងរេដបូកបានមកជួយទីបំផុតកូនអ្នកស្រីមិនត្រឹមតែបញ្ចប់ថ្នាក់សាកលវិទ្យាល័យទេ តែនៅអាចរកថវិការមកជួយគ្រួសារថែមទៀត។អ្នកស្រីពិតជាសប្បាយចិត្តពីព្រោះថាចាប់ពីពេលនេះទៅមិនពិបាករឿងកូនពុំមានការងារល្អធ្វើទេពីព្រោះថាកូនអាចរកការងារល្អធ្វើជាថ្នាក់ដឹកនាំក្រុមហ៊ុនផង។

ទាក់ទិនក្នុងរឿងនេះ លោក អន សុវណ្ណ ប្រធាន សហគមន៍ អេកូទេសចរណ៍ ជីផាត បានឱ្យដឹងថា៖ក្នុងចំណោមសិស្សអាហាររូបករណ៍នេះជ្រើសរើសពីកូនអ្នកក្រីក្រក្នុងសហគមន៍។ពួកគេម្នាក់ៗឆ្លងកាត់ការប្រឡង មុននឹងអាចឈានទៅទទួលអាហាររូបករណ៍នេះ។

លោកថា” រយៈពេល៤ឆ្នាំក្នុងការសិក្សានេះ ផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងពួកគេអាចជួយសហគមន៍របស់ពួកគេ ក្រោយពេលបញ្ចប់ការសិក្សា”។

គួរបញ្ជាក់ថាជួរភ្នំក្រវាញ គឺជាតំបន់មួយសម្បូរដោយព្រៃឈើ និងជីវៈចម្រុះ ដែលជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា។ ដោយសារបញ្ហាជីវភាព និងខ្វះការយល់ដឹង ព្រៃឈើត្រូវបានបំផ្លាញជារៀងរាល់ឆ្នាំ ដើម្បីបានចំណូល។ ដើម្បីរក្សាព្រៃនៅតំបន់ជួរភ្នំក្រវាញបាន គឺចាំបាច់ធ្វើឱ្យជីវភាព និងការយល់ដឹងរបស់ពលរដ្ឋមូលដ្ឋានប្រសើរឡើង ជាមុនសិនពិសេសការអភិវឌ្ឍន៍សហគមន៍ ផ្តល់ចំណេះដឹងកូនចៅប្រជាសហគមន៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធភូមិ ឃុំ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង