ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ នៅក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ

ខេត្តកំពត៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សា ផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងជារដ្ឋលេខាធិការ ក្រសួង អភិវឌ្ឍ ន៍ជនបទ បានដឹកនាំក្រុមការងារដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរ លោកអភិបាលរងស្រុក មន្រ្តីជំនាញ មេឃុំ ជំទប់ទី១ ភូមិ ចុះត្រួតពិនិត្យការស្ថាបនាផ្លូវចំនួន២ខ្សែ នៅក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group ក្នុងនោះមាន៖
១. ខ្សែទី១ មានប្រវែង៩,៦២គ.ម សំណង់សិល្បការ្យ លូមូល ២២កន្លែង ទទឹងផ្លូវ ៦ម ចិញ្ចើមផ្លូវសងខាង ១ម ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូពីរជាន់DBST ៦ម ឆ្លងកាត់ ៤ឃុំ (ឃុំសំរោងលើ ឃុំត្រពាំងសាលាខ.ល ឃុំត្រពាំងសាលាខ.ក និងឃុំដើមដូង) និងភូមិចំនួន ១៩ភូមិ។
២. ខ្សែផ្លូវទី២ មានប្រវែង ១៦,៥១ គ.ម សំណង់សិល្បការ្យ លូមូល ៣៦កន្លែង លូប្រអប់ ១កន្លែង ទទឹងផ្លូវ ៦ម ចិញ្ចើមផ្លូវសងខាង ១ម ចាក់កៅស៊ូ ១ជាន់ និងកៅស៊ូ ២ជាន់DBST ៦ម ឆ្លងកាត់ ៣ឃុំ (ឃុំដំបូកខ្ពស់ ឃុំដានគោម និងឃុំសំឡាញ) និងភូមិចំនួន ២៧ភូមិ ។
អាជ្ញាធរ និងប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងធំធេងចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាផ្លូវមេទាំងពីរខ្សែនេះ ជួយដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផល ទៅសាលារៀន ទៅមន្ទីរពេទ្យ និងវត្តអារ៉ាមជាដើម៕

