DGCA ព្រមានក្រុមហ៊ុន Air India ចំពោះការបំពានលើម៉ោងបម្រើការងាររបស់អ្នកបើកយន្តហោះ
(បរទេស)÷ ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរទូកអាកាសស៊ីវិលឥណ្ឌា (DGCA) បានចេញសេចក្ដីព្រមានយ៉ាងតឹងរឹងចំពោះក្រុមហ៊ុនអាកាសចរណ៍ Air India ស្របតាមការស៊ើបអង្កេតនៃការបំពានផ្នែកការងាររបស់អ្នកបើកយន្តហោះ ដែលលើសពីពេលវេលាដែលបានកំណត់។
DGCA បានចេញបញ្ជាឱ្យដកបុគ្គល ៣នាក់ ចេញពីតួនាទីទាក់ទងនឹងការរៀបចំបុគ្គលិកហោះហើរ បន្ទាប់ពីមានការលើសម៉ោងហោះហើរដល់ទៅ ១០ ម៉ោង ក្នុងជើងហោះហើរពីបេង់ហ្គាលួរទៅលុងដ៍ ថ្ងៃទី ១៦ និង ១៧ ខែឧសភា។
DGCA បញ្ជាក់ថា ករណីនេះបង្ហាញពី “ការបរាជ័យប្រព័ន្ធក្នុងការរៀបចំ និងត្រួតពិនិត្យផ្នែកប្រតិបត្តិការ”។ ក៏ដូចជាការខ្វះវិន័យចំពោះមន្រ្តីដែលពាក់ព័ន្ធ។
ក្នុងការឆ្លើយតប អង្គភាព Air India បានឱ្យដំណឹងថា ក្រុមហ៊ុនបានអនុវត្តតាមការណែនាំរបស់ DGCA ហើយប្រធានប្រតិបត្តិការជាន់ខ្ពស់នឹងទទួលខុសត្រូវផ្ទាល់លើការត្រួតពិនិត្យអង្គភាពដឹកនាំប្រតិបត្តិការ។
Air India ប្ដេជ្ញាថា នឹងបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវនីតិវិធីសុវត្ថិភាព និងស្តង់ដារអាកាសចរណ៍។ ករណីនេះក៏បង្ហាញពីការត្រួតពិនិត្យកាន់តែតឹងរឹងពីអាជ្ញាធរជាតិ ចំពោះបញ្ហាសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ឥណ្ឌា។
អត្ថបទពីកញ្ញា ហេង គីមជូ