សម្ដេចធិបតី សង្ឃឹមថាអ្នកវិនិយោគនិងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលនិងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង

ភ្នំពេញ៖ សម្ដេចមហាបវរធិប នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថាអ្នកវិនិយោគនិងជ្រើសរើសយកឱកាសមកវិនិយោគនៅកម្ពុជារាជរដ្ឋាភិបាលនិងបង្ករលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការរក្សាសន្តិភាពនិងស្ថេរភាពសង្គមរាជរដ្ឋាភិបាលនិងបន្តខិតខំយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការអភិវឌ្ឍន៍ធនធានពលកម្មវ័យក្មេងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ដែលនិងជួយគាំទ្រដល់ផលិតកម្មនានាយ៉ាងសកម្ម និងប្រសិទ្ធភាព៕

