**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារលិខិតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់គណៈប្រតិភូចូលក្រាបបង្គំគាល់ ទូលថ្វាយរបាយការណ៍ និងរៀបចំអបអរសាទរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្មាយុរបស់ព្រះអង្គ

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញេីព្រះរាជសារលិខិតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់គណៈប្រតិភូចូលក្រាបបង្គំគាល់ ទូលថ្វាយរបាយការណ៍ និងរៀបចំអបអរសាទរព្រះរាជពិធីបុណ្យចម្រេីនព្រះជន្មាយុរបស់ព្រះអង្គ។

ក្នុងព្រះរាជសារលិខិត មានខ្លឹមសារថា៖ «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ខ្ញុំ មានហប្ញទ័យរីករាយដោយបានទទួលគណៈប្រតិភូដ៏ខ្ពង់ខ្ពស់នៃកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ខ្ញុំ រីករាយបានទទួលពីគណៈប្រតិភូនូវលិខិតចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ថ្វាយរបាយការណ៍ស្តីអំពី សកម្មភាពជួយប្រជារាស្ត្រដ៏មមាញឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ ព្រមទាំងថវិកាចំនួន ៥០០,០០០ ដុល្លារអាម៉េរិក ដ៏សប្បុរសសំរាប់ការងារមនុស្សធម៌ទាំងឡាយរបស់ខ្ញុំ។

ខ្ញុំសូមសំដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបរិច្ចាគ កម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពដ៏ឧត្តង្គឧត្តម បម្រើប្រជាជាតិ និងប្រជារាស្រ្តកម្ពុជាប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិដ៏ខ្ពង់ខ្ពស់។

តាមរយៈកាយវិការដ៏វិសេសវិសាលនេះកិត្តិនាមរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការគោរពស្រឡាញ់ និងទទួលបានការកោតសរសើរ និងអំណរសាទរទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជា រៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនជន្មាយុ ខ្ញុំ ដោយមានពិធីថ្វាយព្រះពុទ្ធជ័យមង្គលថ្វាយព្រះពរតាមប្រពៃណីព្រះពុទ្ធ សាសនា រាប់បាត្រសម្តេចព្រះសង្ឃ ព្រះសង្ឃចំនួន៩០ ព្រះអង្គ នៅថ្ងៃទី ១៦ មិថុនា និងមានពិធីប្រគេននៅតាមសាខាទាំង២៥ រាជធានី-ខេត្ត។ ព្រមជាមួយនេះមានកម្មវិធីសិល្បៈដែលបានចងក្រងដោយកាកបាទក្រហមកម្ពុជា កម្មវិធីសិល្បៈ របាំ ចម្រៀងសម័យបូរាណ ដើម្បីផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាជូនជនរួមជាតិ និង អន្តរជាតិទស្សនា។

ខ្ញុំសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី ព្រមទាំងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជាបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖

អត្ថបទដែលជាប់ទាក់ទង