**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្រសួងបរិស្ថាន សហកាជាមួយរដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយការបណ្តុះគំនិតស្អាត និងបៃតងនៅតាមសហគមន៍មូលដ្ឋាន

កោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានរួមគ្នាផ្សព្វផ្សាយជំរុញសកម្មភាពបរិស្ថាន ស្តីពី «ការបណ្តុះផ្នត់គំនិតស្អាត និងបៃតង នៅតាមសហគមន៍មូលដ្ឋាន» ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យកោះកុង ដើម្បីជួយបណ្តុះស្មារតីយុវជនចេះរួបរួម និងបង្កើនការស្រលាញ់បរិស្ថាន។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង, ប្រធានមន្ទីរបរិស្ថាន តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អាជ្ញាធរខេត្ត មន្ត្រីនគរបាល កងទ័ព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរយនាក់ នាបរិវេណវិទ្យាល័យចំណេះទូទៅ និងច្ចេកទេសតេជោសែនកោះកុង។

ឯកឧត្ដម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត និងបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហ-គ្រាស ភូមិឋាន…។ល។ ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។

ព្រមជាមួយគ្នានេះ ជំរុញការធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដែលយុទ្ធនាការនេះត្រូវបានប្រកាសបើកឱ្យដំណើការស្របបតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងអនុលោមតាម យុសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រសាសន៍ណែនាំរបស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លើសពីនេះសកម្មភាពអាទិភាពមួយទៀតគឺបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដោយចូលរួមផ្សព្វផ្សាយសកម្មភាព ការបណ្តុះកូនឈើ និងព្រឹត្តការណ៍ចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃសកម្មភាពដាំកូនឈើ និងការថែទាំកូនឈើ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម/សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត តាមប្រព័ន្ធផ្លូវទឹក តាមភូមិឋាន និងទីឋាននានាការចេះទុកដាក់ ញែក គ្រប់គ្រងសំរាម/សំណល់រឹងបានត្រឹមត្រូវ និងចូលរួមអនុវត្ត 4R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។ ព្រមទាំងបណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយនឹងការបណ្តុះការដាំ និងថែទាំកូនឈើ ដល់សិស្សានុសិស្ស យុវជន សមាជិកសហគមន៍ និងសាសនិកនានា។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ក៏បានរម្លឹកប្រាប់ទៅប្រជពលរដ្ឋពីផលប៉ះពាល់បណ្តាលមកពីការបំពុលប្លាស្ទិក មានជាតិគីមីខ្ពស់ ជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។ ដោយឡែកការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

បើតាមលោកជំទាវ មិថុនា ភូថង បានឱ្យដឹងថា ថ្មីៗនេះ ខេត្តកោះកុង បានដាំស្តាព្រៃកោងកាងឡើងវិញបានចំនួន ៥៤.៨០០ដើម ហើយការដាំស្តារឡើងវិញនេះ គឺមានចំនួនច្រើនជាងការបណ្តុះ ព្រោះក្រុមហ៊ុន និងអង្គការមួយចំនួន បានទិញពីសហគមន៍ខាងក្រៅយកមកដាំនៅក្នុងខេត្តកោះកុង ជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ មន្ទីរ បរិស្ថានខេត្តក៏បានបន្តបណ្តុះដើមកោងកាងបន្ថែមទៀត សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀតនៅក្នុងខេត្តកោះកុង។ ការដាំ និងស្តារព្រៃឡើងវិញ ជាពិសេសដើមកោងកាង គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះព្រៃកោងកាង ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆាជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ដូច្នេះយើងទាំងអស់គ្នាចាំបាច់ ត្រូវអភិរក្ស និងដាំស្តារព្រៃឡើងវិញ ជាពិសេសការដាំដើមកោងកាងឡើងវិញ ជាបន្តបន្ទាប់។
លោកជំទាវអភិបាលខេត្តបានថ្លែងថា ការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាន បញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយត្រូវរួមគ្នាបន្តផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារឱ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថាន បៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះ លោកជំទាវ មិថុនា ភូថង ក៏សូមធ្វើការលើកទឹកចិត្តដល់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្មួយៗយុវជន ព្រមទាំងសាធារណជន បន្តចូលរួមដាំដើមឈើឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីចូលរួមការពារថែរក្សាបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពស្រស់ស្អាត លើកកម្ពស់សោភ័ណភាពទីក្រុងបៃតង និងធានាបាននូវចីរភាព បរិស្ថាននិងសុក្រឹត្យភាពបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយឈរលើ អាទិភាពចម្បងចំនួន៣គឺ៖ ស្អាត បៃតង និងចីរភាព សំដៅទៅសម្រេចបាននូវអព្យាក្រឹតភាព កាបូននៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង