**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សន្ទុះនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន រួមចំណែកដល់ការជំរុញកំណើន និងភាពធន់នៃសេដ្ឋកិច្ចសកល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន បានដើរតួនាទីជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល។ ទោះបីជាប្រឈមមុខនឹងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃគោលនយោបាយគាំពារនិយម និងភាពមិនប្រាកដប្រជាសកលដែលកំពុងតែបន្តក៏ដោយ ទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន នៅតែមានសន្ទុះថេរ និងរក្សាបាននូវភាពរស់រវើករបស់ខ្លួន។

យោងតាមការចេញផ្សាយរបស់ការិយាល័យស្ថិតិជាតិចិន ការលក់រាយនៃទំនិញប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០២៥ បានកើនឡើង ៦,៤% (ប្រមាណ ៥៧៤,៩ ពាន់លានដុល្លារ) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលនេះគឺជាកំណើនខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។ តួរលេខនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់ និងសន្ទុះនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុកចិនទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចសកលផងដែរ។

ជាមួយនឹងប្រជាជនជាង ១៤០០ លាននាក់ និងការកើនឡើងអ្នកមានចំណូលមធ្យម តម្រូវការក្នុងស្រុករបស់ប្រទេសចិនកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ការចំណាយរបស់ប្រជាជនចិនលើផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យផលិតផលប្រណិត និងបច្ចេកវិទ្យា ចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់។

និន្នាការខាងលើនេះ មិនត្រឹមតែកែប្រែប្រទេសចិនឱ្យក្លាយទៅទីផ្សារអ្នកប្រើប្រាស់ផលិតផលមានគុណភាពធំជាងគេមួយរបស់ពិភពលោកទេ តែថែមទាំងនាំមកនូវកាលានុវត្តភាពសំខាន់ៗសម្រាប់វិនិយោគិនអន្តរជាតិ ដែលមានបំណងពង្រីកអាជីវកម្មលើសពីទីផ្សារប្រពៃណីរបស់ខ្លួនផងដែរ។

ជាក់ស្តែង ក្រុមហ៊ុនផលិតផលម៉ាកប្រណិតដូចជា Tiffany & Co, Celine, និង Loro Piana ជាដើម និងក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត បាន និងកំពុងពង្រីកទំហំប្រតិបត្តិការ រៀបចំនូវកម្មវិធីដ៏ទាក់ទាញ និងត្រៀមសម្ពោធផលិតផលថ្មីៗបន្ថែមទៀត ដើម្បីវាយលុកទីផ្សារចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក។

អ្វីដែលជំរុញឱ្យធុរជនជាតិ និងអន្តរជាតិបង្កើនវិនិយោគទុនក្នុងប្រទេសចិន នោះគឺដោយសារតែពួកគេមានទំនុកចិត្តលើគោលនយោបាយរបស់រដ្ឋាភិបាលចិន និងមើលឃើញពីភាពធន់ និងភាពរស់រវើកនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ចិន។

ជាការពិតណាស់ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា រដ្ឋាភិបាលចិននៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជំរុញស្ថិរភាពទីផ្សារ និងបង្កើនការប្រើប្រាស់ក្នុងស្រុក ដើម្បីទប់ទល់នឹងហានិភ័យនានាបង្កឡើងដោយមជ្ឈដ្ឋានខាងក្រៅ។ ជាក់ស្តែង គោលនយោបាយទាក់ទាញសំខាន់ៗដូចជាគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច និងកម្មវិធីប្ដូរផលិតផលចាស់យកផលិតផលថ្មី ត្រូវបានដាក់ចេញ ដើម្បីជំរុញការចំណាយរបស់អ្នកប្រើប្រាស់។

គោលនយោបាយទាំងនេះ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការបង្កើនស្ថិរភាពទីផ្សារ និងការប្រើប្រាស់ក្នុងស្រុក ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចចិនកាន់តែមានភាពធន់ និងរស់រវើកថែមទៀត។ ទោះបីជាខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនៅតែមានភាពផុយស្រួយ ហើយភាពមិនប្រាកដប្រជាពីខាងក្រៅនៅតែបន្តអូសបន្លាយ ការប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិននៅតែមានស្ថិរភាព និងបានរួមចំណែកជាវិជ្ជមានដល់ការងើបឡើងនៃសេដ្ឋកិច្ចសកល។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការជំរុញការប្រើប្រាស់ក្នុងស្រុក គួបផ្សំជាមួយនឹងគោលនយោបាយបើកទូលាយកម្រិតខ្ពស់ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទៅកាន់ប្រទេសចិនក៏មានសន្ទុះគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចិន មានសហគ្រាសវិនិយោគបរទេសថ្មីប្រមាណជិត ២០,០០០ បានចុះបញ្ជីដើម្បីបណ្តាក់ទុនវិនិយោគក្នុងប្រទេសចិន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៥។

ទឡ្ហីករណ៍នេះបានបង្ហាញឱ្យឃើញថា ទីផ្សារចិនមិនត្រឹមតែតែជំរុញខឿនសេដ្ឋកិច្ចជាតិទេ តែថែមទាំងមានសមត្ថភាពអាចទាក់ទាញវិនិយោគិនអន្តរជាតិ និងរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលផងដែរ។ តាមរយៈការជំរុញតម្រូវការក្នុងស្រុក និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ចិន បានរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងធានាបាននូវស្ថិរភាពសេដ្ឋកិច្ចសកល។

សរុបមកវិញ ស្របពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន សន្ទុះនៃទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុករបស់ប្រទេសចិន មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិទេ តែថែមទាំងរួមចំណែកជាវិជ្ជមានដល់ស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចសកលផងដែរ៕ ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង