**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ចើញជួបសំណេះសំណាលជាមួយក្រុមអ្នកមានប្រជាប្រិយភាព និងក្រុមសិល្បករ ដើម្បីថ្លែងអំណរគុណ ក្នុងការចូលរួមជួយផ្សព្វផ្សាយយុទ្ធនាការកៀរគររកមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គមចំនួន៦០នាក់ និងក្រុមសិល្បករមកពីផលិតកម្មបារមីចំនួន៣០នាក់ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បីថ្លែងអំណរគុណ ក្នុងការចូលរួមជួយផ្សព្វផ្សាយក្នុង យុទ្ធនាការកៀរគររកមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមទាំងពីរខាងលើ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ ក្រុមបង្កើតមាតិកាសង្គម ក៏ដូចជាក្រុមសិល្បករ ក្នុងការចូលរួមជួយផ្សព្វផ្សាយ ការគៀងគររកមូលនិធិគន្ធបុប្ផាកម្ពុជាឆ្នាំ២០២៥ ដែលជាកម្លាំងសាមគ្គីរួមគ្នា ជួយដល់ការងារសប្បុរសធម៌នៅក្នុងសង្គម។

លោកជំទាវបណ្ឌិតសូមថ្លែងអំណរគុណដល់ក្រុមទាំងពីរខាងលើ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។

លោកជំទាវឱ្យដឹងថា មូលនិធិនេះបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណាយថវិកាប្រមាណ ១២ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង ៤៣ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ ដោយឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន គិតត្រឹមរយៈ ពេល១៦ថ្ងៃ នៃយុទ្ធនាការ មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង ២៥ម៉ឺននាក់ គិតជាថវិកាបានចំនួនជាង4លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ។

តំណាងក្រុមបុគ្គលមានប្រជាប្រិយភាព ក៏ដូចជាក្រុមសិល្បករ ដែលបានចូលរួមបានលើកឡើងថា ពួកគាត់ពិតមានមោទនភាព ដែលរួចចំណែកក្នុងការផ្សព្វផ្សាយរកមូលនិធិនេះដើម្បីកុមារកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសបានអនុញ្ញាតឲ្យក្រុមទាំងពីរ បានចូលរួមក្នុងយុទ្ធនាការនេះ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវមានកាតព្វកិច្ចចូលរួមក្នុងន័យ ខ្មែរជួយខ្មែរ ដែលកំពុងត្រូវការជំនួយប្រចាំថ្ងៃ នេះជាការលើកឡើងរបស់ពួកគាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ និងសូមកោតសរសើរអស់ពីចិត្ត ដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាព និងក្រុមសិល្បករ តំណាងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗទៀត ដែលជួយផ្សព្វផ្សាយ ក៏ដូចជាសូមបន្តចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លើសពីនោះទៀត លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករ នៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបាន បង្កើតនូវសកម្មភាពថ្មីៗប្រចាំចុងសប្តាហ៍ ក្នុងការកៀរគររកមូលនិធិ ដែលទាំងអស់នេះជាគុណបុណ្យដ៏ធំសម្រាប់យើងទាំងអស់គ្នា ដែលនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង