ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មីប៊ុលហ្គារី ប្រចាំកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pavlin Todorov ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋប៊ុលហ្គារី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងកិច្ចជំនួបនោះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្ដិ លេខធិការគណ:កម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ព្រហ្ម វីរ: អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ព្រមទាំងឯកឧត្តម ជាំនួយការផងដែរ៕

