**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

លោក លី សុវណ្ណារិទ្ធ អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ


ភ្នំពេញ៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ព្រមទាំងលើកទិសដៅការងារបន្ត និងការរៀបចំកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TEVTDAY)លើកទី៨ របស់គណៈកម្មការបណ្ដុះបណ្ដាលខេត្ត(PTB) ក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត លោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥។

លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត បានឱ្យឡើងរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថាននិងលើកទិសដៅបន្តសម្រាប់ការបណ្ដុះបណ្ដាលកម្មវិធី១.៥លាននាក់ ក្នុងនោះដែរលោកស្រីបានលើកពីបញ្ហាប្រឈមនិងសំណូមពរទៅដល់អាជ្ញាធរក្រុង ស្រុក និងម្ចាស់ក្រុមហ៊ុនសហគ្រាស យានដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ។

ដើម្បីពិភាក្សាយន្តការនៃការជ្រើសរើសសិស្សឲ្យមានចំណាប់អារម្មណ៍ចូលសិក្សាលើជំនាញបច្ចេកទេសឲ្យបានកាន់តែច្រើនជាងមុន និងដោះស្រាយជាមួយកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនសហគ្រាសដែលពួកគាត់ចង់បាន ។

ថ្លែងនៅក្នុងឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ គោលបំណងចម្បងនៃការគ្រោះយោបល់នាថ្ងៃនេះគឺដើម្បី៖១,កំណត់អត្តសញ្ញាណជ្រើសរើសសិស្សក្នុងកោលដៅនិងក្រៅប្រព័ន្ធ។២,ពិភាក្សាបង្កើតអោយមានជនបង្គាលឃុំក្នុងកម្មវិធី១.៥លាននាក់(1.5M)។៣,ការផ្សព្វផ្សាយកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន។

លោក អភិបាលរងខេត្តបានធ្វើការថ្លែងអំណរអរគុណដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិ ភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ។កម្មវិធីបណ្តុះបណ្តាលនេះផ្តោតលើជំនាញ ចំនួន ៤៧ជំនាញ ក្នុងវិស័យអាទិភាពសំខាន់ៗចំនួន១០រួមមាន៖ (១) សំណង់, (២) អគ្គិសនី, (៣) អេឡិចត្រូនិក, (៤) បរិក្ខារត្រជាក់និងកម្ដៅ. (៥) កម្មន្តសាល, (៦) មេកានិកទូទៅរកមេកានិករថយន្ត, (៧) ទេសចរណ៍, (៨) សេវាកម្ម, (៩) កសិកម្ម និងកសិ-ឧស្សាហកម្ម, និង (១០) ធុរកិច្ច និងពត៌មានវិទ្យា។

ជាពិសេសដើម្បីធានាកម្មវិធីឲ្យទទួលបានប្រសិទ្ធផល ប្រសិទ្ធភាព ធានានិរន្តរភាព ស្របតាមគោលការណ៍ ឲ្យចប់ ឱ្យចេះ ឲ្យមានការងារ របស់សម្ដេចធិបតី។

អត្ថបទដែលជាប់ទាក់ទង