**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង រួមនឹងប្រតិភូអមដំណើរ អញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ព្រមទាំងបានជម្រាបលា ក្រោយពី ឯកឧត្ដម បានបញ្ចប់អាណត្តិនៅប្រទេសកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាខេត្ត បន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះស្មារតីស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំ នៃគណៈប្រតិភូ អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលាអញ្ជើញមកសម្តែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលនេះ គឺជាកាយវិការមួយបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន ប្រកបដោយភាតរភាពជា បងប្អូន និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរ យូអង្វែងតទៅ។

ឯកឧត្ដម អភិបាល ខេត្ត ក៏បានរំលឹកថាប្រទេសកម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងគ្នាល្អ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធលើគ្រប់កាលៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា និងការលំបាកនានា បានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ប្រកៀកស្មាគ្នាប្រយុទ្ធសត្រូវរួម ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនរបស់ខ្លួន។

ក្នុងឱកាសនោះឯកឧត្តម ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់នាំខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តម អ៊ុំ រាត្រី ដែលក្នុងអាណត្តិ ឯកឧត្ដម បានមកបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ដែលជាមិត្តដ៏ល្អរវាងប្រទេសកម្ពុជា-វៀតណាម ព្រមទាំងបានជួយសម្រុះសម្រួលរួចកាតព្វកិច្ចការងាររបស់កងទ័ពវៀតណាម ដែលបានមករុករកអដ្ឋិធាតុនៅក្នុងខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលប្រកបដោយភាពជោគជ័យ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដល់បេសកកម្មរបស់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ជាថ្មី ដោយមានកិច្ចសហការល្អរវាងតំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមK71 វៀតណាម។

ជាលទ្ធផល ការរុករកអដ្ឋិធាតុមាន២៥ដំណាក់កាលគឺ ចាប់ពីឆ្នាំ២០០១-២០២៤ រុករកឃើញចំនួន៧៦១សព ដោយឡែកចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានរុករកឃើញចំនួន៨៣សព ដូច្នេះ ជាសរុបមានចំនួន៨៤៤សព

អត្ថបទដែលជាប់ទាក់ទង