ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតនៅក្រុងបានលុង ខេត្តរតនគិរី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលមានទីតាំងស្ថិតនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការថ្មីនាព្រឹកនេះ មានការចូលរួមពីសំណាក់ លោក ងិន ណែល អភិបាលខេត្តស្ដីទី តំណាងឯកឧត្តមអភិបាលខេត្ត, អ្នកឧកញ៉ា ម៉ម វណ្ណឌី, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន ស.អ.ក ខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើននាក់។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជូនអតីតយុទ្ធជនកម្ពុជារស់នៅខេត្តរតនគិរីចំនួន ៥០នាក់ផងដែរ ដែលឧបត្ថម្ភជូនដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី៕

