**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ចុះសួរសុខទុក្ខកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៤២ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្មករនិយោជិត ទាំងវិស័យឯកជន អាជីវករ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខនេះ គឺរឹតតែធ្វើឱ្យកម្លាំងការពារជាតិយើងកាន់តែរឹងមាំ»។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ការសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហជីព កម្មករនិយោជិតនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅណាស់ ពីព្រោះយើងទាំងអស់គ្នាក៏ជាកូនចៅរបស់កងកម្លាំងប្រដាប់អាវុធ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញការប្ដេជ្ញាចិត្តគាំទ្រគ្រប់បែបយ៉ាង ជូនកងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់កងទ័ព សំដៅធានាឱ្យបាននូវជ័យជម្នះក្នុងការការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ជាតិកម្ពុជា។

គ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ រួមមាន៖ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់គោងៀត ទឹកបរិសុទ្ធ ថ្នាំសង្កូវ តង់កៅស៊ូ កំសៀវ ម៉ាស៊ីនភ្លើង ព្រីខ្សែភ្លើង ប្រេងម៉ាស៊ូត៕

អត្ថបទដែលជាប់ទាក់ទង