ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បន្តដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួល លក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួល លក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលគ្រោងពង្រីកវិសាលភាពគ្របដណ្ដប់ទាំងអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
កិច្ចប្រជុំពិភាក្សាថ្ងៃនេះមានការចូលរួមជជែកពិភាក្សាយោបល់ពីសំណាក់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, តំណាងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងតំណាងអគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្រ្តីបច្ចេកទេសនៃសមាគមអតីតយុទ្ធជនកម្ពុជា៕

