ក្រសួងព័ត៌មាន នឹងរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” នៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួងព័ត៌មានសហការជាមួយអង្គការសមាគមយុវជនសង្គមស៊ីវិលនឹងរៀបចំ សិក្ខាសាលាក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលអង្គការសមាគមយុវជនសង្គមស៊ីវិល (ផ្លូវលេខ១៨៩ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ) វេលាម៉ោង ៨:០០ នាទីព្រឹក។
សិក្ខាសាលានេះរៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជូនសិស្សានុសិស្ស អ្នកប្រកបរបរក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋពីហានិភ័យនៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមប្រកបដោយការទទួលខុសត្រូវ៕

