**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

លោក គីម ជុងអ៊ុន សន្យាថានឹងគាំទ្រដល់រុស្ស៉ីដោយគ្មានលក្ខខណ្ឌ លើគ្រប់វិស័យទាំងអស់ ក្នុងនោះរួមទាំងសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែន

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងគាំទ្រដល់រុស្ស៉ីដោយគ្មានលក្ខខណ្ឌ លើគ្រប់វិស័យទាំងអស់ ក្នុងនោះរួមទាំងសង្រ្គាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែនផងដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៉ី ក្នុងរយៈពេលជាង៣ឆ្នាំមកនេះនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ជាមួយការបញ្ជូនកងទ័ព និងអាវុធទៅឱ្យទីក្រុងមូស្គូ ដែលបានជួយកងកម្លាំងរុស្ស៉ី វាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា បានរាយការណ៍ថានៅក្នុងជំនួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៉ី លោក Sergei Shoigu កាលពីថ្ងៃពុធ ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បាននិយាយថាទីក្រុងព្យុងយ៉ាងនឹងគាំទ្ររុស្ស៉ីដោយគ្មានលក្ខខណ្ឌ រួមទាំងគោលនយោបាយការបរទេសរបស់រុស្ស៉ីពាក់ព័ន្ធនឹង បញ្ហានយោបាយអន្តរជាតិសំខាន់ៗ ក្នុងនោះរួមមានទាំងបញ្ហាអ៊ុយក្រែន។

លោក គីម ជុងអ៊ុន ក៏បានបង្ហាញការរំពឹង និងជឿជាក់ផងដែរថារុស្ស៉ីប្រាកដជានឹងទទួលបានជ័យជម្នះ នៅក្នុងបុព្វហេតុដើម្បីយុត្តិធម៌។ នេះបើតាម KCNA ដោយបន្ថែមថាកូរ៉េខាងជើង និងរុស្ស៉ី បានឯកភាពគ្នាលើការបន្តពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២។

រុស្ស៉ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤ ក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌត្រូវការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ ទីក្រុងព្យុងយ៉ាង។

ក្រៅតែបញ្ជូនអាវុធ កូរ៉េខាងជើងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ហើយបើតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងជាង ៦០០នាក់ ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស៕A

អត្ថបទដែលជាប់ទាក់ទង