សម្ដេចតេជោ ស្នើអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីតែម្ដង

ភ្នំពេញ៖ សម្ដេសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានស្នើអង្គសមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីតែម្ដង។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានលើកឡើងថា បើមិនឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីទេ បញ្ហាតំបន់ព្រំដែន កម្ពុជា-ថៃនេះ នឹងនៅដូចជាតំបន់ ហ្កាស្សា ប៉ាឡេស្ទីន និងអ៊ីស្រាអែលដូចគ្នា។
ទោះជាយ៉ាងណា សម្ដេចតេជោបានប្រកាសថា កម្ពុជានឹងគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការកាត់ក្ដីលើបញ្ហាព្រំដែនកម្ពុជា-ថៃ៕

