សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា។
តាមរបៀបវារៈដូចខាងក្រោម៖
១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម
២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣-ប្រធានបទអំពីវិស័យកសិកម្ម៕

