**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យសហការីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកថវិកា ២០លានរៀល ដល់គ្រួសារសពស្ត្រីមានផ្ទៃពោះ៧ខែ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី

ភ្នំពេញ៖ បន្ទាប់ពីទទួលព័ត៌មានដ៏តក់ស្លុតភ្លាមៗ ថាមានគ្រួសារនាយទាហានដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំបី បាត់បង់ប្រពន្ធនិងកូនក្នុងផ្ទៃ នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកថវិកាចំនួន២០លានរៀល(ម្ភៃលានរៀល) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកស្រី អាំ រត្ត នាង ដែលបានទទួលមរណភាពទាំងម្តាយនិងកូនក្នុងផ្ទៃ៧ខែ ដោយសាររោគាពាធ ក្នុងជន្មាយុ ៣៨ ឆ្នាំ នៅភូមិ កន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

សូមបញ្ជាក់ លោកស្រី អាំ រត្តនាង ជាភរិយារបស់លោកអនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាកងទ័ពប្រចាំការនៅសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ហើយបច្ចុប្បន្ននេះ មានកូនក្នុងបន្ទុកចំនួន ០៣នាក់ ក្នុងនោះ ប្រុស២នាក់ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត និងក្តីសោកស្តាយ ស្រណោះ អាឡោះអាល័យជាពន់ពេក ចំពោះមរណភាព លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃទើបតែអាយុ៧ខែ ហើយការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ គឺជាការបាត់បង់ឧត្តមភរិយា និងកូនជាទីស្រឡាញ់ពេញបេះដូង និងជាការបាត់បង់ម្តាយមួយរូបប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចរិយាធម៌ល្អប្រពៃ មានទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះកូនៗ គោរពប្រណិប័តន៍ចំពោះ ឪពុក ម្តាយ ក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិ ញាតិសន្តានទាំងអស់។ មួយវិញទៀតការលាចាករបស់លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ ខណៈពេលដែលស្វាមីរបស់លោកស្រីកំពុងតែប្រចាំការនៅទិសសមរភូមិមុខតំបន់មុំបី ខេត្តព្រះវិហារ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពាន ដែលលោកមកមិនទាន់ដង្ហើមចុងក្រោយប្រពន្ធ និងកូនជាទីស្រឡាញ់។

កាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទក្ខជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ លោកស្រី អាំ រត្តនាង និងកូនក្នុងផ្ទៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង