ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញប្រកាសតែងតាំងមុខតំណែង នាយនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង នាយនគរបាលជាតិ និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើសនិង លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត ខែមិថុនាឆ្នាំ២០២៥។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា នាយនគរបាលជាតិ០៣រូបត្រូវបានប្រកាសតែងមុខតំណែងជានាយរងការិយាល័យបណ្តុះបណ្តាលចំនួន០១រូប និងលោកនាយប៉ុស្តិ៍ចំនួន០២រូប គឺនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ នៃអធិការដ្ឋាននគរបាលដូនពេញនិងនាយប៉ុស្តិ៍នគរបាលព្រៃសនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

