**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា។ ពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ព្រឹត្តិការណ៍មនុស្សធម៌ដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងកុះករ និងដោយស្ម័គ្រចិត្ត ពីសំណាក់សិស្ស និស្សិត យុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សារហូតដល់ ២៥ ក្នុងរាជធានីភ្នំពេញ ព្រមទាំងបងប្អូនជាមន្ត្រី អ្នកស្ម័គ្រចិត្ត មកពីអនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញារធរដែនដី ទាំង ១៤ខណ្ឌ សរុបជិត៤០០នាក់ និងទទួលបានការបរិច្ចាគឈាមចំនួន២២៦ប្លោក។

នៅក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចម្រើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទ្រហមកម្ពុជា ជាពិសេស សប្បុរសជនទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់ដ៏អស្ចារ្យនៃការបរិច្ចាគឈាម។

លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ន តម្រូវការឈាមនៅក្នុងមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយត្រូវការឈាមប្រមាណពី ៤០០ ទៅ ៤៥០ ប្លោក ក្នុងមួយថ្ងៃ ខណៈចំនួនអ្នកបរិច្ចាគដោយស្ម័គ្រចិត្តនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ជាមួយគ្នានេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គមរបស់យុវជនយើង។

លោកជំទាវមានប្រសាសន៍បន្តថា៖ “ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្នូរ និងជាទានដ៏ប្រពៃតាមទស្សនៈព្រះពុទ្ធសាសនា។ សូមចងចាំថា ឈាមតែមួយប្លោក អាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ទៅ ៣នាក់។ លើសពីនេះ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពឡើយ ផ្ទុយទៅវិញ គឺជួយឱ្យរាងកាយបង្កើតកោសិកាឈាមថ្មី កាត់បន្ថយជាតិដែកលើស និងកាត់បន្ថយហានិភ័យជំងឺបេះដូងថែមទៀតផង”។

ជាចុងបញ្ចប់នេះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងយុវជនទាំងអស់ សូមបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជាប្រចាំ ដើម្បីឱ្យសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក្លាយទៅជា “វប្បធម៌នៃការចែករំលែកនៅក្នុងសង្គមជាតិយើង” ក្នុងគោលដៅផ្តល់ឱកាសរស់រានមានជីវិត និងក្តីសង្ឃឹមជាថ្មី ដល់អ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង