សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសមុខតំណែងតំណែងនាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ត្រូវបានតែងតាំងជានាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលនឹងត្រូវទទួលភារកិច្ចថ្មី។
មុនទទួលការតែងតាំងមុខតំណែងថ្មីនេះ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជាមេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង៕

