**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ

សៀមរាប៖ ប្រាសាទភិមានអាកាស គឺជាមរតកស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដែលស្ថិតនៅចំកណ្ដាលនៃបរិវេណព្រះបរមរាជវាំងបុរាណ ក្នុងរាជធានីអង្គរធំ ខេត្តសៀមរាប។ ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រាសាទនេះមិនត្រឹមតែជាសំណង់សក្ការបូជាដ៏ស័ក្តិសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដ៏មានសារសំខាន់បំផុត ដែលជាប់ពាក់ព័ន្ធនឹងជំនឿនៃកំណើតពូជពង្សខ្មែរទៀតផង។

ប្រាសាទភិមានអាកាស បានចាប់ផ្ដើមកសាងឡើងនៅចុងសតវត្សទី១០ ក្នុងរជ្ជកាល ព្រះបាទរាជេន្ទ្រវម៌្មទី២ និងត្រូវបានបញ្ចប់ជាស្ថាពរនៅដើមសតវត្សទី១១ ក្នុងរជ្ជកាល ព្រះបាទសូរ្យវម៌្មទី១។

ប្រាសាទនេះសាងសង់ឡើងតាមរចនាបថឃ្លាំង ដែលមានរូបរាងជាសាជីថ្នាក់ៗ តំណាងឱ្យ «ភ្នំព្រះសុមេរុ» ដែលជាទីស្នាក់អាស្រ័យរបស់ពួកទេវតាក្នុងព្រហ្មញ្ញសាសនា។ ពាក្យថា «ភិមានអាកាស» មានប្រភពមកពីភាសាសំស្ក្រឹត៖ «វិមាន» ប្រែថា លំនៅឋានរបស់ទេវតា និង «អាកាស» ប្រែថា មេឃ ឬលំហ ដែលមានន័យថា «វិមានដែលអណ្តែតខ្ពស់ត្រដែតលើអាកាស» ឬ «វិមានសួគ៌»។

ជាសំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ឆ្នើមក្នុងទម្រង់ជា «ប្រាសាទភ្នំ» តំណាងឱ្យចក្រវាឡ។ ភិមានអាកាសមានរចនាសម្ព័ន្ធរាងសាជី៣ថ្នាក់ កសាងឡើងដោយប្រើថ្មបាយក្រៀមជាគ្រឹះយ៉ាងរឹងមាំ និងមានថ្នាក់ខាងលើបង្អស់ធ្វើអំពីថ្មភក់។ នៅតាមជ្រុងនីមួយៗនៃថ្នាក់ទាំងបី មានតម្កល់រូបចម្លាក់ដំរីយ៉ាងប្រណីត។ ចំណែកឯជណ្តើរឡើងទាំង ៤ ទិស មានភាពចោតខ្លាំង និងលម្អដោយរូបចម្លាក់តោឈរយាមយ៉ាងអង់អាចនៅតាមថ្នាក់នីមួយៗ។

យោងតាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ បេសកជនចិនដែលបានមកដល់អង្គរនៅចុងសតវត្សទី១៣ បានបញ្ជាក់ថា នៅផ្នែកខាងលើបង្អស់នៃប្រាសាទ ធ្លាប់មានតួវិមានមាសមួយដ៏ភ្លឺចែងចាំង។ ទោះបីជាបច្ចុប្បន្នផ្នែកខាងលើនេះបានរលុះបាក់បែកច្រើន ប៉ុន្តែស្លាកស្នាមនៃដំបូលកោង បានបង្ហាញឱ្យឃើញពីភាពផ្ចិតផ្ចង់ និងភាពរុងរឿងនៃសិល្បៈស្ថាបត្យកម្មនាសម័យនោះ។

លក្ខណៈពិសេសមួយដែលធ្វើឱ្យប្រាសាទភិមានអាកាសមានភាពល្បីល្បាញ គឺរឿងរ៉ាវទាក់ទងនឹងជំនឿការពារព្រះនគរ។ តាមកំណត់ត្រារបស់លោក ជីវ តាក្វាន់ ដដែលបានរៀបរាប់ថា នៅលើកំពូលតួមាសនៃប្រាសាទនេះ គឺជាកន្លែងតម្កល់សិវលិង្គមាស និងជាទីកន្លែងដែល «នាងនាគក្បាលប្រាំបួន» រស់នៅ។ តាមការនិទានតៗគ្នា ជារៀងរាល់យប់ នាងនាគតែងតែកាឡាខ្លួនជាស្រ្តីដ៏ស្រស់ស្អាតម្នាក់ ហើយព្រះមហាក្សត្រខ្មែរត្រូវតែយាងឡើងទៅកាន់ទីនោះ ដើម្បីរួមមេត្រីជាមួយនាងនាគជាមុនសិន ទើបអាចយាងទៅសម្រាកជាមួយមហេសី ឬស្នំដទៃទៀតបាន។ ជំនឿបុរាណនេះសង្កត់ធ្ងន់ថា បើថ្ងៃណាមួយនាងនាគមិនបង្ហាញខ្លួន ឬព្រះរាជាខកខានមិនបានយាងទៅជួបព្រះនាង នោះជាប្រញឹតបង្ហាញថាព្រះនគរនឹងត្រូវជួបគ្រោះភ័យជាពុំខាន។

ក្រៅពីជាកន្លែងសក្ការបូជាតាមបែបព្រហ្មញ្ញសាសនា ភិមានអាកាសគឺជាប្រាសាទជាទីសក្ការៈផ្ទាល់របស់ព្រះមហាក្សត្រអង្គរ។ នៅជុំវិញប្រាសាទនេះ ក៏មានសំណង់បុរាណសំខាន់ៗផ្សេងទៀត ដូចជា ស្រះស្រីនិងស្រះប្រុស និងសំណង់ផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្ន បរិវេណព្រះបរមរាជវាំងបុរាណ និងប្រាសាទភិមានអាកាស គឺជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ទីធ្លាដ៏ស្ងប់ស្ងាត់ជ្រងំ លាក់ខ្លួនក្រោមម្លប់ឈើធំៗ ឆ្ពោះទៅកាន់ព្រះលានជល់ដំរី និងព្រះលានស្ដេចគម្លង់ ដែលស្ថិតនៅក្បែរនោះ ដើម្បីស្វែងយល់បន្ថែមពីភាពអស្ចារ្យនៃរាជធានីអង្គរធំនាអតីតកាល៕

អត្ថបទដែលជាប់ទាក់ទង