**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

អធិការបតីអាល្លឺម៉ង់៖ អាល្លឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗរបស់អ៊ុយក្រែនបានលុបចោល ការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធដែលពួកគេបានផ្ដល់ទៅឱ្យទីក្រុងកៀវ យកទៅប្រើនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី

បែរឡាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា បាននិយាយថាអាល្លឺម៉ង់រួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចសំខាន់ៗរបស់អ៊ុយក្រែនបានលុបចោល ការរឹតត្បិតលើរយៈចម្ងាយបាញ់នៃអាវុធដែលពួកគេបានផ្ដល់ទៅឱ្យទីក្រុងកៀវ យកទៅប្រើនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz រុស្ស៉ីបានព្រមានថាការសម្រេចចិត្តខាងលើគឺជារឿងគ្រោះថ្នាក់ជាទីបំផុត ហើយអាចនឹងបង្កឧបសគ្គរារាំងស្ទះដល់ការស្វែងរក កិច្ចព្រមព្រៀងសន្តិភាព។

លោក Merz ដែលបានឡើងកាន់តំណែងជាអធិការបតីអាល្លឺម៉ង់កាលពីដើមខែឧសភា ក៏បានសន្យាដែរថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលយើងមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំងជំនួយយោធា ក្រោមការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធដទៃ»។

នៅក្នុងបទសម្ភាសន៍មួយ លោក Merz បានបន្ថែមថា «វាមិនមានទៀតឡើយ ការរឹតត្បិតលើអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ដែលនេះមានន័យថាអ៊ុយក្រែនចាប់ពីឥលូវនេះទៅ អាចការពារខ្លួនឯងតាមរយៈការវាយប្រហារលើ គោលដៅយោធាក្នុងទឹកដីរុស្ស៉ី»។ ក៏ប៉ុន្តែការសង្ស័យនៅតែមាន ត្បិតលោក Merz មិនបានបញ្ជាក់លម្អិតថាតើការសម្រេចិត្តលុបចោលការរឹតត្បិតលើការប្រើប្រាស់អាវុធលោកខាងលិចរបស់ អ៊ុយក្រែនធ្វើឡើងតាំងពីពេលណាមក ឬក៏ថាតើការសម្រេចចិត្តនេះនឹងត្រូវអនុវត្តលើអាវុធដែលអ៊ុយក្រែនបានទទួលរួចហើយ ឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារលើ ទីតាំងយោធាក្នុងទឹកដីរុស្ស៉ី។

កាលពីខែវិច្ឆិកាផងដែរ អ៊ុយក្រែនបានបាញ់មីស៊ីលគ្រូស Storm Shadow ផ្ដល់ដោយអង់គ្លេសលើទឹកដីរុស្ស៉ីជាលើកដំបូង ក្រោយទទួលបានភ្លើងបៃតងពីទីក្រុង ឡុងដ៍។ បារាំងវិញដែលបានផ្ដល់មីស៊ីល Scalp ឱ្យអ៊ុយក្រែន បានបញ្ជាក់ឡើងវិញនៅពេលនោះដែរថាការវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ីគឺជាជម្រើសមួយ។

លោក Merz ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ចង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ឱ្យអ៊ុយក្រែន ប៉ុន្តែកាលពីថ្ងៃចន្ទ លោកមិនបាននិយាយថាតើអាល្លឺម៉ង់នឹងបញ្ជូនមីស៊ីល Taurus នេះ ឬក៏អាវុធថ្មីណាមួយផ្សេងទៀតទៅឱ្យអ៊ុយក្រែនក្នុងពេលនេះឬុយ៉ាងណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង