**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បង្ហាញនូវសុទិដ្ឋនិយមថា ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នឹងបន្ដកិច្ចសហការយ៉ាងស្អិតរមួតជាមួយគ្នាបន្ថែមទៀត ដើម្បីបង្កើតបាននូវលទ្ធជាផ្លែផ្កាដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ និងបានលើកឡើងអំពីទំនាក់ទំនងល្អ លើវិស័យការទូតរវាងកម្ពុជា-ថៃ ជាង៧៥ឆ្នាំកន្លងមកនេះ ដែលភាគីទាំងពីរ ត្រូវបន្តពង្រឹងមិត្តភាពព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាមួយគ្នាបន្ដទៀត។

ឯកឧត្ដមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ពិសេសវិស័យសន្ដិសុខ ការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ដោយលោកបានចាត់ទុកថា ប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មមួយដ៏ល្អ ដើម្បីជំរុញសេដ្ឋកិច្ចគ្នាទៅវិញទៅមក។

នាយករដ្ឋមន្ត្រីស្តីទី នេត សាវឿន បានលើកឡើងទៀតថា នាពេលកន្លងមកថ្មីៗនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សកិច្ចនៅប្រទេសថៃ ហើយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក៏បានមកបំពេញទស្សកិច្ចនៅកម្ពុជា ចំនួនពីរលើករួចមកហើយ។
លើកទី១ ក្នុងនាមជាប្រធានបក្ស និងលើកទី២ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីការរឹតចំណងមិត្តភាពទាំងកម្រិតរដ្ឋាភិបាល រហូតដល់ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានថ្លែងអំណរគុណលោកសន្ដិបណ្ឌិត នេត សាវឿន ចំពោះការអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ព្រមទាំងកោតសរសើរកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។

លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ ប្រៀបដូចជាការទៅលេងផ្ទះសាច់ញាតិជិតខាងចាស់ទុំយ៉ាងដូច្នេះដែរ។

លោកក៏បានគូសបញ្ជាក់ថា នេះជាដំណើរទស្សកិច្ចលើកទី២មកកម្ពុជា លើកទី១ បានអមប្រធានរដ្ឋសភាថៃ ជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងដំណើរទស្សនកិច្ចលើកទី២នេះ បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកសន្ដិបណ្ឌិត នេត សាវឿន ផ្ទាល់នាឱកាសនេះ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញមិត្តភាពល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ អស់រយៈពេល៧៥ឆ្នាំមកនេះ។

លោកប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បានឯកភាពទាំងស្រុងនូវចំណុចដែលបានលើកឡើងរបស់លោកសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី និងគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងវិស័យព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សូម្បីតែរវាងខេត្ត និងខេត្ត ព្រមទាំងប្រជាជននិងប្រជាជន ត្រូវបន្តសហប្រតិបត្តិការល្អជាមួយគ្នាទៅវិញទៅមក។

លោកបានបញ្ជាក់ថា លោកបានមានជំនួបពិភាក្សាការងារជាមួយអភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៣ខេត្ត រួមាន កោះកុង ពោធិ៍សាត់ និងឧត្តរមានជ័យ ក្នុងគោលបំណងជំរុញឲ្យរដ្ឋបាលខេត្តជាប់ព្រំដែន បន្តសហប្រតិបត្តិការល្អ ដើម្បីរក្សាសន្តិសុខ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

លោកប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងបន្តសាមគ្គីភាពព្រំដែនឲ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា បានបញ្ជាក់អំពីគ្រោងជួបពិភាក្សាការងារជាមួយ បណ្ដាធុរកិច្ចថៃនៅកម្ពុជាផងដែរ។ ចំណុចនេះ លោកសន្ដិបណ្ឌិត បានលើកទឹកចិត្ត និងជំរុញបន្ថែមក្នុងជំនួបនោះ ដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យធុរកិច្ចជាកម្លាំងចលករ និងដៃគូដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចសង្គម ហើយប្រសិនបើសិនមានសំណូមពរចាំបាច់ណាមួយ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កលក្ខណៈជូន។

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ក៏បានស្នើឲ្យភាគីថៃ បន្តជួបពិភាក្សាការងារជាមួយអភិបាលខេត្តជាប់ព្រំដែនជាមួយថៃផ្សេងទៀត មានដូចជាខេត្តប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង សំដៅបន្ដលើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវសុទិដ្ឋនិយមថា ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នឹងបន្ដកិច្ចសហការយ៉ាងស្អិតរមួតជាមួយគ្នាបន្ថែមទៀត ដើម្បីបង្កើតបាននូវលទ្ធជាផ្លែផ្កាដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង