ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឱ្យក្រុមការងារចុះ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន២ ក្នុងសង្កាត់ព្រែកកំពឹស ដើម្បីចូលរួមចំណែកបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីជាការចូលរួមចំណែក ជួយបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។
នេះជាការគិតគូររប ស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចំពោះសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ខណៈរដូវវស្សាចូលមកដល់ ដែលជាការចូលរួមកាត់បន្ថយជំងឺគ្រុនឈាមផងដែរ៕

