**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សិស្សានុសិស្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) រួមគ្នាសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិក

ភ្នំពេញ៖ដោយមើលឃើញការរីករាលដាលនៃការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកនាពេលបច្ចុប្បន្ន សិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានផ្តួចផ្តើមគំនិតសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិក និង មូលហេតុដែលនាំឱ្យកុមារ និងយុវជនចាប់ផ្ដើមប្រើប្រាស់បារីអេឡិចត្រូនិក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ការសម្ដែងរឿងខ្លីនេះ ស្របទៅនឹងប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ “លាតត្រដាងល្បិចកលបិទបាំងការពិតនៃផលិតផលថ្នាំជក់ និងផលិតផលនីកូទីន”។
លោកសុង ឌៀរ៉ាក់ មន្ត្រីជាន់ខ្ពស់ នៃអង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រចំពោះការសម្តែងរឿងអប់រំខ្លី ស្ដីពី ផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះ ព្រោះការសម្តែងនេះកើតចេញពីការព្រួយបារម្ភអំពីបញ្ហាដែលកើតចេញពីការប្រើប្រាស់បារីអេឡិចត្រូនិកគ្រប់រូបភាព។
សំឡេង៖ «តាមពិតទៅសិស្សសាលាគាត់សម្តែងពីផលប៉ះពាល់ និងប្រភពចែកចាយបារីអេឡិចត្រូនិចនេះ ខ្ញុំជឿថា គាត់ឃើញមានការលក់តាមអនឡាញច្រើននូវឧបករណ៍ទាំងនេះ និងឃើញមិត្តភក្តិរបស់គាត់ប្រើប្រាស់។ និយាយទៅការលក់លើប្រព័ន្ធអនឡាញនេះគឺជាប្រភពចម្បង។ គោលបំណងនៃការសម្តែងរបស់គាត់គឺចង់ឱ្យបិទការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ, បិទការចែកចាយបារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ និងដាក់ទោសទណ្ឌទៅលើអ្នកនាំចូល និងអ្នកចែកចាយបារីអេឡិចត្រូនិក។ »
អង្គការចលនាដើម្បីសុខភាពកម្ពុជាបានសង្កេតឃើញថា មានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកតាមតាមប្រព័ន្ធអនឡាញជាច្រើន ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ ការផ្សព្វផ្សាយដោយប្រើបំភ័នថា បារីអេឡិចត្រូនិកជាម៉ាស៊ីនផ្ដាច់បារី មានក្លិនក្រអូប មិនប៉ះពាល់សុខភាពជាដើម។ ឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញថា ប្រភពចម្បងនៃការចែកចាយនៃបារីអេឡិចត្រូនិកគឺ តាមប្រព័ន្ធអនឡាញ រួមមាន៖ Facebook ,Tik Tok, Telegram , Instagram និងYouTubeជាដើម (៨២%)។
តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជនងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការ ឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ មានភស្តុតាងជាច្រើនបានបង្ហាញថាការប្រើប្រាស់បារីអេឡិចត្រូនិកបានបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា៖ ធ្វើឱ្យញៀន កើតជំងឺមហារីកសួត រលាកសួត ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងអាចបាត់បងជីវិត។ ចំណែកឯអ្នកស្រូបចំហាយបារីអេឡិចត្រូនិកដោយប្រយោលពីគេ ក៏អាចមានផលប៉ះពាល់ កើតជំងឺដូចអ្នកជក់ដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាកត្តាជំរុញឱ្យ កុមារ និងយុវជនឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងៗ។
យោងទៅតាមអង្គការសុខភាពពិភពលោកបានលើកឡើងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ ផ្តោតលើការចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយដល់សាធារណជនទូរទៅឱ្យយល់ដឹង អំពីល្បិចកលរបស់ឧស្សាហករថ្នាំជក់ ដែលព្យាយាមបិទបាំងពីគ្រោះថ្នាក់នៃផលិតផលរបស់ខ្លួន តាមរយៈការផលិតបារីអេឡិចត្រូនិក ដូចទៅនឹង ភេសជ្ជៈ ទឹកដោះគោ ស្ករគ្រាប់ តុក្កតា និងរបស់ប្រើប្រាស់ដែលទាក់់ទាញផ្សេងៗ ហើយបានបន្ថែមសារធាតុផ្តល់រសជាតិ ផ្តល់ក្លិន និងសារធាតុនីកូទីននៅក្នុងបារីអេឡិចត្រូនិក ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនពិបាកក្នុងការផ្តាច់។ តាមរយៈការលាតត្រដាងយុទ្ធសាស្ត្រទាំងនេះ នឹងជួយបំភ្លឺដល់ប្រជាជនទូទៅ ឱ្យបានដឹងអំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់សុខភាព និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក។
ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងហានិភ័យបង្កដោយបារីអេឡិចត្រូនិកក្នុងចំណោមកុមារ និងយុវជន ប្រជាជនកម្ពុជា ៩៤% បានគាំទ្រឱ្យរដ្ឋាភិបាល៖ បិទការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ,បិទការចែកចាយបារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Facebook, TikTok, Telegram…) និងដាក់ទោសទណ្ឌទៅលើអ្នកនាំចូល និងអ្នកចែកចាយបារីអេឡិចត្រូនិកនេះ៕

អត្ថបទដែលជាប់ទាក់ទង