**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

រដ្ឋមន្ត្រី ហួត ហាក់៖ រួមគ្នាដើម្បីប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន់

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ, ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងគណៈអភិបាលរាជធានីភ្នំពេញ, តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមស្ប៉ា និងម៉ាស្សាសុខភាព, សមាគមសណ្ឋាគារកម្ពុជា, អង្គការនិងដៃគូអភិវឌ្ឍន៍, តំណាងមកពីគ្រឹះស្ថានសិក្សានានា, លោកគ្រូ អ្នកគ្រូ លោក លោកស្រី លោកអ៊ំ ពូ មីង បងប្អូន សិក្ខាកាម ចំនួន ២៥០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិស័យទេសចរណ៍ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពបុគ្គលិកដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែកឱ្យទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែមលើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង