សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំទ្វេភាគី និងពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន នៅទីក្រុងគូឡាឡាំពួ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តីនៃសាធារណររដ្ឋប្រជាមានិតចិន ក្នុងជំនួបប្រជុំទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។

