ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើនបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឲ្យពួកគេអាចប្រើប្រាស់ទិន្នន័យឲ្យបានកាន់តែប្រសើរ

បរទេស៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងបរិបទដែលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ក្រោមរដ្ឋបាលលោក Donald Trump ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើនបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឲ្យពួកគេអាចប្រើប្រាស់ទិន្នន័យឲ្យបានកាន់តែប្រសើរនិងកែសម្រួលដំណើរការផ្គត់ផ្គង់ទំនិញក្នុងស្ថានភាពពន្ធគយថ្មីៗ។
AI ត្រូវបានគេចាត់ទុកថាជាឧបករណ៍យុទ្ធសាស្រ្តដ៏សំខាន់ ព្រោះពេលនេះមានក្រុមហ៊ុនជាច្រើនបានប្រើ AI ដើម្បីវិភាគពន្ធនាំចេញដ៏ស្មុគស្មាញ ក្នុងនោះគេប្រើ AI ដើម្បីអានឯកសារពន្ធដូចជា «Harmonized Tariff Schedule» ដែលមានជាង ៤,៤០០ទំព័រ និងកំណត់តម្លៃពន្ធទៅលើផលិតផលនានា។
មួយវិញទៀត គឺការបើកដំណើរការផ្គត់ផ្គង់ថ្មីៗ ព្រោះ AI អាចបង្កើតគំរូព្យាករណ៍ (simulation) ដើម្បីជួយក្នុងការរកផ្លូវផ្គត់ផ្គង់ថ្មីៗ ឬបន្ថយចំណាយពីពន្ធនាំចេញ។ ជួយការសម្រេចចិត្ត ព្រោះការវិភាគដោយ AI អាចជួយដំណោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងការជ្រើសរើសប្រភពផ្គត់ផ្គង់ កន្លែងផលិត និងការចែកចាយ។
ជាឧទាហរណ៍ក្រុមហ៊ុនដែលកំពុងប្រើ AI លើហេុតផងខាងលើរួមមាន
• Salesforce៖ បង្កើត «AI agent» សមត្ថភាពអានឯកសារពន្ធជាច្រើនពាន់ទំព័រ ដើម្បីជួយអាជីវកម្មស្វែងរកអត្រាពន្ធនៃផលិតផលនីមួយៗ។
• Nvidia៖ ប្រកាសវិនិយោគរហូតដល់ ៥០០ពាន់លានដុល្លារ ដើម្បីកសាងសេដ្ឋកិច្ច AI និងផលិតបន្ទះឈីបនៅក្នុងអាមេរិក ដោយសហការជាមួយក្រុមហ៊ុន TSMC និង Foxconn។
• Apple៖ ដើម្បីជៀសវាងពន្ធ ២៥% លើ iPhone ដែលនាំចេញពីចិន Apple កំពុងផ្លាស់ទីផលិតកម្មទៅប្រទេសដូចជា ឥណ្ឌា និងវៀតណាម។
គួរជម្រាបថា ការអនុវត្ត AI ដើម្បីគេញចេញពីផលប៉ះពាល់ផ្នែកពន្ធនាំចេញ មិនត្រឹមជួយកាត់បន្ថយផលប៉ះពាល់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែរួមចំណែកក្នុងការកសាងសមត្ថភាពធន់នឹងអនាគតផងដែរ។ ក្រុមហ៊ុនអាចអនុវត្តការផ្លាស់ប្តូរប្រព័ន្ធបានយ៉ាងរហ័ស និងយកឈ្នះការផ្លាស់ប្តូរនយោបាយពាណិជ្ជកម្មជាបន្តបន្ទាប់៕
