ផ្ទះមួយខ្នងក្លាយជាចំណីអគ្គីភ័យឆេះផ្អើលទាំងយប់ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍អគ្គីភ័យនេះ កម្លាំងអធិការដ្ឋាននរបាលស្រុកមង្គលបូរី បានយករថយន្តពន្លត់អគ្គីភ័យ ១គ្រឿង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរហាត់ អាជ្ញាធរនិងប្រជាពលរដ្ឋអន្តរាគមន៍ជួយពន្លត់ ប៉ុន្តែដោយអំណាចអគ្គីភ័យឆាបឆេះខ្លាំងផ្ទះត្រូវបានឆេះទាំងស្រុងរួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះ តែបានទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលទៅផ្ទះដទៃនិងពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ផ្ទះត្រូវបានភ្លើងឆាបឆេះមានទំហំ ៧ម X ៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី មានម្ចាស់ផ្ទះ ឈ្មោះ ថោង បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ ប្រពន្ធឈ្មោះព្រុំ គិមឡេង អាយុ ៥៧ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ មូលហេតុកើតមានអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ជាមួយគ្នានោះដែរ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ថាមពលអគ្គិសនី សំមេត្តាប្រុងប្រយ័ត្នខែ្ស ភ្លើងតចូលក្នុងផ្ទះបើចាស់ សូមដូរថ្មី ហើយទំហំខ្សែគឺឲ្យមានតុល្យភាពជាមួយសម្ភារៈអគ្គិសនីដែលប្រើប្រាស់ក្នុងផ្ទះផងដែរ ដើម្បីធានាបាននិងកម្លាំងថាមពលអគ្គិសនីដែលកំពុងប្រើប្រាស់៕

