សម្ដេចធិបតី៖ រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គ្រប់ក្រសួង ស្ថាប័នបានសហការ គ្នាយ៉ាងល្អក្នុងការដោះស្រាយបញ្ហាធំៗជាច្រើនដោយជោគជ័យ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ គ្រប់ក្រសួង ស្ថាប័នបានសហការ គ្នាយ៉ាងល្អក្នុងការដោះស្រាយបញ្ហាធំៗជាច្រើនដោយជោគជ័យ។
ជាមួួយគ្នានេះសម្តេចធិបតី បានកោតសរសើរគ្រប់ក្រសួង ស្ថាប័ន ដែលបានបំពេញការងារយ៉ាងសកម្ម ពិសេសការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព ដោយបានដោះស្រាយបញ្ហាប្រឈមនានាបានយ៉ាងល្អ ក្នុងស្ថានភាពដែលពិភពលោកជួបប្រទះបញ្ហាស្មុគស្មាញ ជាច្រើន ដែលបណ្តាលមកពីសង្គ្រាមប្រដាប់អាវុធ សង្គ្រាមពាណិជ្ជកម្ម ពិសេសការដាក់ពន្ធបដិការពីសំណាក់ សហរដ្ឋអាមេរិក ដែលជាវិញ្ញាសាតឹងតែងដែលត្រូវរួមគ្នាដោះស្រាយ៕

