**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ របាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំដៅ ១. វាស់វែង តាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មការងារ ២. លើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន លើការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយពាក់ព័ន្ធ និង ៣. តម្រង់ទិសដល់ការរៀបចំយុទ្ធសាស្ត្រ ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានា ព្រមទាំងយន្តការអនុវត្តជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង ស្របតាមការងារកែទម្រង់លើគ្រប់វិស័យ និងកាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវលទ្ធផលជោគជ័យនៃគោលដៅអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ក្នុងរយៈពេលមិនដល់២ឆ្នាំផង គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) សម្រេចបានវឌ្ឍនភាពលើកិច្ចការសំខាន់ៗជាច្រើន ក្នុងការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការកសាង “ប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាតិ” ជាពិសេស ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញ តម្រង់ទិស និងផ្តល់អនុសាសន៍ដល់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

របាយការណ៍នេះ គឺជារបាយការណ៍វឌ្ឍនភាពលើកទី១ ហើយការអនុវត្តការងារប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងស្របតាមស្តង់ដាអន្តរជាតិនេះ គឺជាកិច្ចការថ្មីមួយសម្រាប់រាជរដ្ឋាភិបាលផង គ.យ.ប. ផង និងក្រសួង ស្ថាប័នសាមីផង។

របាយការណ៍នេះ ត្រូវបានរៀបចំឡើងដោយឆ្លងកាត់ ៦ដំណាក់កាល រួមមាន ១. ការត្រៀម រៀបចំការប្រមូលរបាយការណ៍វឌ្ឍនភាព ២. ការប្រមូលរបាយការណ៍វឌ្ឍនភាព ៣. ការរៀបចំសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យ ៤. ការពិគ្រោះយោបល់កម្រិតបច្ចេកទេស ៥. កិច្ចប្រជុំពិគ្រោះយោបល់កម្រិតថ្នាក់ដឹកនាំ និង ៦. កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សា ដើម្បីផ្តល់អនុសាសន៍ណែនាំ និងការតម្រង់ទិសដៅការងារដល់ក្រសួង ស្ថាប័នដឹកនាំការអនុវត្ត សម្រាប់យកទៅអនុវត្តបន្ត ដើម្បីឈានសម្រេចបាននូវចំណុចដៅដែលបានកំណត់នៅក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហៅកាត់ថា “ក្របខ័ណ្ឌ M&E-PS1” ដែលទទួលបានការសម្រេចក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង