**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

លោក ដូណាល់ ត្រាំ ដាក់បំរាមហាមមិនឱ្យសាកលវិទ្យាល័យហាវើដ ចុះឈ្មោះទទួលសិស្ស-និស្សិតអន្តរជាតិ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ទី២ ២ឧសភា បានដាក់បំរាមហាមមិនឱ្យសាកលវិទ្យាល័យហាវើដ (Harvard) ចុះឈ្មោះទទួលសិស្ស-និស្សិតអន្តរជាតិបន្តទៅទៀត។

រដ្ឋបាលលោកត្រាំ ក៏កំពុងបង្ខំឱ្យនិស្សិតបរទេសដែលកំពុងសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលមួយនេះ ផ្ទេរចេញទៅសិក្សានៅសាលាផ្សេងទៀត ឬប្រឈមនឹងការបាត់បង់ភាពស្របច្បាប់ក្នុងនាមជានិស្សិតបរទេសទៅសិក្សានៅអាម៉េរិកតែម្ដង។

ការណ៍នេះ កើតឡើងស្របពេលដែលរដ្ឋធានីវ៉ាស៊ីនតោន កំពុងផ្តោតលើការបង្ក្រាប និងស៊ើបអង្កេតយ៉ាងតឹងរឹងទៅលើមហាវិទ្យាល័យផ្សេងទៀតផងដែរ។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាម៉េរិក លោកស្រី គ្រីស្ទី នឿម (Kristi Noem) បានបញ្ជាឱ្យក្រសួងអប់រំបញ្ចប់ការបញ្ជាក់លទ្ធផលសិក្សារបស់និស្សិត និងកម្មវិធីផ្លាស់ប្ដូរនិស្សិតរបស់សាកលវិទ្យាល័យហាវើដ ដែលត្រូវចូលជាធរមានសម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦។ លើសពីនេះ លោកស្រី នឿម បានចោទប្រកាន់សាកលវិទ្យាល័យដ៏ល្បីនេះថា កំពុងជំរុញឱ្យមានអំពើហិង្សា បង្កើតឱ្យមានពួកប្រឆាំងនិយម និងការចូលដៃចូលជើងជាមួយបក្សកុម្មុយនីស្ដចិន។

ចំណាត់ការណ៍នេះ កើតឡើងបន្ទាប់ពីសាកលវិទ្យាល័យហាវើដបដិសេធលើការផ្ដល់ព័ត៌មានលម្អិត អំពីទិដ្ឋាការរបស់សិស្សនិស្សិតបរទេសមួយចំនួននៅសាកលវិទ្យាល័យនេះ ឱ្យស្របទៅនឹងការទាមទាររបស់លោកស្រី គ្រីស្ទី នឿម។

ផ្ទុយទៅវិញ សាកលវិទ្យាល័យនេះ បានចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាល ថាជាទង្វើខុសច្បាប់ ហើយខ្លួននៅតែប្តេជ្ញាចិត្តទាំងស្រុងក្នុងការអប់រំនិស្សិតបរទេស។ ជាក់ស្តែង សាកលវិទ្យាល័យអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពនេះ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងប្រទេសរបស់យើង ហើយធ្វើឱ្យខូចដល់បេសកកម្មសិក្សា និងកិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាល័យហាវើដ»។

គួរបញ្ជាក់ថា សាកលវិទ្យាល័យហាវើដ បានទទួលការចុះឈ្មោះនិស្សិតអន្តរជាតិជិត ៦៨០០នាក់ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលស្មើនឹង២៧ភាគរយនៃការចុះឈ្មោះចូលរៀនសរុប។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ។ គេនៅចាំបានថា កាលពីឆ្នាំ២០២២ ជនជាតិចិន គឺជាក្រុមនិស្សិតបរទេសច្រើនបំផុតនៅសាកលវិទ្យាល័យនេះ ដែលមានចំនួដល់ទៅ១០១៦នាក់ បន្ទាប់ មកមាននិស្សិតមកពីប្រទេស កាណាដា ឥណ្ឌា កូរ៉េខាងត្បូង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី សិង្ហបុរី និង ជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង