សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រ និងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ យុវជននិងកីឡា ចំពោះការពង្រឹងសមត្ថភាព គុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព។
ក្នុងឳកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រៀននៅក្រោមដើមឈើប្រហែលជាសិស្សមានសមត្ថភាពល្អជាងរៀននៅសាលាដែលមានអគារថ្មខ្ពស់ ប្រសិនបើសាលាមានអគារថ្ម គ្រូខ្វះសមត្ថភាពហើយរៀនក្រោមដើមឈើគ្រូមានសបត្ថភាព។
សម្ដេចធិបតី ក៏បានបានណែនាំឱ្យរៀបចំរួចហើយដើម្បីឱ្យធ្វើការជ្រើសរើសគ្រូដែលមានសមត្ថភាព ឬគុណវុឌ្ឍិលើជំនាញច្បាស់លាស់អាចមានលទ្ធភាពទៅបង្រៀនដល់សិស្សលើ ជំនាញណាមួយច្បាស់លាស់ ក្នុងនាមជាមន្រ្ដីកុងត្រាតែមិនមែនជាមន្រ្ដីគ្រូក្របខណ្ឌរដ្ឋទេ៕