**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

បទវិភាគ៖“តារាងពិន្ទុ”នៃសេដ្ឋកិច្ចចិននាំមកនូវជំនឿចិត្តនិងកាលានុវត្តភាពដល់ពិភពលោក

“ទិន្នន័យទាំងនេះបានបង្ហាញឱ្យឃើញនូវកម្លាំងរស់រវើកដ៏ធំធេងរបស់សេដ្ឋកិច្ចចិន ពួកយើងនឹងបន្តធ្វើអាជីវកម្មកាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចជីវសាស្ត្រដែលជាវិស័យគំរូខាងកម្លាំងផលិតកម្មគុណភាពថ្មី ។ ” នៅថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីប្រទេសចិនបានប្រកាសពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិននៅខែមេសា លោកMorten Rasmussenនាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Novonesis នៃប្រទេសដាណឺម៉ាកបានបញ្ចេញមតិយោបល់របស់ខ្លួនដូចពោលខាងលើ ។ ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាប្រើពាក្យពេចន៍ដូចជា“លើសពីការប៉ាន់ប្រមាណ” “មានភាពធន់” “រក្សាលំនឹង”ជាដើម សម្រាប់វាយតម្លៃចំពោះស្ថានភាពរបស់សេដ្ឋកិច្ចចិន ។
ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានយកការដំឡើងពន្ធគយធ្វើជាអាវុធ ជាពិសេស គឺចាប់ពីចូលខែមេសាមក អាមេរិកបានប្រកាសថា នឹងដំឡើង“ពន្ធគយបដិការ”ជាច្រើនជុំទៅលើប្រទេសចិន ប្រទេសចិនបានចាត់វិធានការតបតវិញយ៉ាងដាច់ខាតចំពោះទង្វើនេះ ។ ប្រឈមនឹងសភាពការណ៍ដែលការវាយប្រហារពីខាងក្រៅជះឥទ្ធិពលកាន់តែខ្លាំង និងមានបញ្ហាប្រឈមក្នុងផ្ទៃក្នុង សេដ្ឋកិច្ចចិនបានឆ្ពោះទៅមុខក្រោមកម្លាំងសម្ពាធ ហើយទទួលបានសមិទ្ធផលល្អដែលបានមកដោយមិនងាយទេ ។
បើមើលពីសភាពការណ៍ជាតិ នៅ៤ខែដើមឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍ដ៏សំខាន់លើវិស័យតម្រូវការខាងផលិតកម្មនៃសេដ្ឋកិច្ចចិន សុទ្ធតែលឿនជាងឆ្នាំមុនយ៉ាងច្បាស់លាស់ ល្បឿនកំណើននៃទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមនិងសន្ទស្សន៍ផលិតកម្មលើវិស័យសេវាកម្ម សុទ្ធតែលឿនជាង០,១ភាគរយបើប្រៀបធៀបនឹងបីខែដើមឆ្នាំនេះ ។ នៅខែមេសា ក្នុងចំណោមឧស្សាហកម្មធំៗចំនួន៤១ មានឧស្សាហកម្មចំនួន ៣៦មានការកើនឡើងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អត្រាកើនឡើងបានលើសពី៨០ភាគរយ ល។ល ទិន្នន័យបានបង្ហាញថា នៅបួនខែដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើងដោយនឹងនរក្រោមកម្លាំងសម្ពាធ ហើយមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់និងសមត្ថភាពទប់ទល់នឹងកម្លាំងសម្ពាធយ៉ាងខ្លាំងក្លា ។
បើមើលពីសភាពការណ៍អន្តរជាតិ ដោយរងឥទ្ធិពលពី“សង្គ្រាមពន្ធគយ”ជាដើម អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍នាពេលថ្មីៗកន្លងទៅនេះថា តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥ នឹងបង្អង់ល្បឿនមកនៅត្រឹម២,៤ភាគរយ ដែលបានទាបជាង០,៤ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណនៅខែមករា ។ ប៉ុន្តែផ្ទុយទៅវិញ គ្រឹះស្ថានអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុនING គ្រុបនៃប្រទេសហូឡង់ និងក្រុមហ៊ុនUBS នៃប្រទេសស្វ៊ីសជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។ អ្នកទទួលខុសត្រូវរបស់សហគ្រាសពហុជាតិជាច្រើនសម្គាល់ឃើញថា ប្រទេសចិនបានក្លាយជាពាក្យសព្វនាមនៃ “ភាពប្រាកដប្រជា” ។
អ្វីដែលគួរឱ្យលើកឡើង គឺទោះបីជាប្រឈមនឹងរបាំងពន្ធគយកម្រិតខ្ពស់ក៏ដោយ ក៏ប៉ុន្តែ ពាណិជ្ជកម្មបរទេសរបស់ចិននៅតែរក្សាកំណើនដោយនឹងនរ ដែលបានបង្ហាញឱ្យឃើញនូវកម្លាំងប្រកួតប្រជែងអន្តរជាតិយ៉ាងខ្លាំងក្លា ។ ពីខែមករា ដល់ខែមេសា ល្បឿនកំណើននៃទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង១,១ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីមួយ ហើយការនាំចេញបានកើនឡើង៧,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
បច្ចុប្បន្ននេះ កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានទទួលការវិវឌ្ឍរីកចម្រើនជាក់ស្តែង ប្រការនេះបានកាត់បន្ថយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្នុងមួយកម្រិត ប៉ុន្តែបរិយាកាសអន្តរជាតិនៅតែមានភាពស្មុគស្មាញនិងតានតឹងដដែល ។ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ប្រទេសចិននឹងធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ក៏ដូចជាពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង