រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការប្រារព្ធទិវាជាតិ នៃការចងចាំ ក្នុងបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក»

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រារព្ធទិវាជាតិ នៃការចងចាំ នៅក្នុងបរិវេណ «មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក» ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីឱ្យការប្រារព្ធទិវាជាតិខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ន ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ៕

