កម្មវិធីជិះកង់អង្គរ លើកទី៣ ដើម្បីរអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នឹងរៀបចំនៅថ្ងៃទី១ ខែមិថុនា

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីជូនដំណឹងស្ដីពីកម្មវិធីជិះកង់អង្គរ លើកទី៣ ដើម្បីរអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នឹងរៀបចំនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីព្រឹក។
ឯកឧត្តម កើត រិទ្ធិ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកម្មវិធីនេះ ដើម្បីរៃអង្គាសថវិកាដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជននានា សម្រាប់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៕

