ប្រធានាធិបតីប្រេស៊ីលអញ្ជើញទស្សនារោងមហោស្រពជាតិចិន
រសៀលថ្ងៃទី១៣ ខែឧសភា លោកជំទាវPengLiyuanភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិននិងលោកជំទាវRosange la Lula da Silvaភរិយារបស់ប្រធានាធិបតីប្រេស៊ីលដែលអមដំណើររបស់លោកLuiz Inácio Lula da Silvaប្រធានាធិបតីប្រេស្ស៊ីលធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនបានអញ្ជើញទៅទស្សនារោងមហោស្រពជាតិចិន។
ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២បានរួមគ្នាទស្សនាពិព័រណ៍ស្តីពីសមិទ្ធផលសិល្បៈក្រោមប្រធានបទ “ឆាកដែលមិនបិទវាំងននរៀងរហូត” និងស្វែងយល់អំពីការងារផ្លាស់ប្តូរវប្បធម៌អន្តរជាតិរបស់រោងមហោស្រពជាតិចិន ព្រមទាំងទស្សនាការសម្តែងល្ខោនអូប៉េរ៉ានិងចម្រៀងចិននិងប្រេស៊ីល បរិយាកាសនៅនឹងកន្លែងពោរពេញដោយភាពកក់ក្តៅនិងមេត្រីភាព។លោកជំទាវPengLiyuanបានលើកឡើងថា ប្រទេសចិននិងប្រេស៊ីលសុទ្ធតែជាប្រទេសធំផ្នែកវប្បធម៌ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំង២មានភាពរស់រវើក ការយល់ដឹងនិងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅ។ សង្ឃឹមថា អាចបន្តរក្សានិន្នាការដ៏ល្អនេះ ដើម្បីជំរុញឱ្យប្រជាជនកាន់តែយល់ដឹងពីគ្នាទៅវិញទៅមក។
លោកជំទាវRosange la Lula da Silvaបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍និងវប្បធម៌ដ៏អស្ចារ្យរបស់ចិន និងបានលើកឡើងថា រីករាយជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទាំង២ បន្តរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពរវាងប្រេស៊ីលនិងចិន៕
