**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

អភិបាលខេត្តកែប ស្នើដល់ភាគីឥណ្ឌាជួយផ្តល់ការឧបត្ថម្ភគាំទ្រដល់ខេត្តកែប ក្នុងការអភិវឌ្ឍលើវិស័យមួយចំនួន

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួបសម្តែងការគួរសម ជាមួយឯកឧត្ដម វណ្ណឡាល វ៉ូណា បាវិតលុង (H.E. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា។ ជំនួបខាងនេះធ្វើឡើងដើម្បីរឹតចំណងមេត្រីភាព របស់រដ្ឋបាលខេត្តកែប និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែង ឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងជំនួបនោះ បណ្ឌិត សោម ពិសិដ្ឋ បានបង្ហាញពីសក្តានុពល ដែលខេត្តកែបមាន ជាពិសេស ភាពរីកចម្រើនលើវិស័យទេសចរណ៍ ក្នុងនោះ លោកអភិបាលខេត្ត បានគូសបង្ហាញពី ទីតាំងទេសចរណ៍ថ្មីៗជាច្រើន កំពុងរីកលូតលាស់បម្រើដល់សេចក្តីត្រូវការរបស់អ្នកទេសចរទាំងជាតិ អន្តរជាតិ។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងទៀតថា ប្រជាជនកម្ពុជា និងសាធារណរដ្ឋឥណ្ឌា មានទំនៀមទម្លាប់ ប្រពៃណី ប្រហាក់ប្រហែលគ្នា ជាពិសេស លើជំនឿសាសនា ក្នុងនោះខេត្តកែប ក៏កំពុងស្ថាបនាទីឋានសាសនាមួយ ដោយសាងសង់ព្រះពុទ្ធរូបកម្ពស់៤៥ម៉ែត្រនៅលើភ្នំ ក្នុងតំបន់ឧទ្យានជាតិខេត្តកែប សម្រាប់អ្នកដែលចូលចិត្តការធ្វើសមាធិមកពីគ្រប់បណ្តាប្រទេស ដ៏ដូចជាសាធារណរដ្ឋឥណ្ឌាផងដែរ។

ជាមួយគ្នានេះឯកឧត្ដមអភិបាលខេត្តកែប បានស្នើដល់ភាគីឥណ្ឌា ជួយផ្តល់ការឧបត្ថម្ភគាំទ្រដល់ខេត្តកែប ក្នុងការអភិវឌ្ឍលើវិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យសុខាភិបាល និងជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់នូវអាហាររូបករណ៍ ឬវគ្គបណ្តុះបណ្តាលជាដើម។

ជាការឆ្លើយតបឯកឧត្ដម វណ្ណឡាល វ៉ូណា បាវិតលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានកោតសរសើរ លើភាពរីកចម្រើនរបស់ខេត្តកែប ទៅលើការកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធនានា។ លោកទទួលស្គាល់ថា ខេត្តកែបពិតជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍។

ដោយមើលឃើញដូចនេះ ឯកអគ្គរដ្ឋទូត បានលើកជាគំនិតមួយ តាមរយៈសមាគមន៍ទេសចរណ៍កម្ពុជា និងសមាគមន៍ទេសចរណ៍ឥណ្ឌា ធ្វើការជាមួយគ្នា ក្នុងការផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ខេត្តកែប ឲ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញពលរដ្ឋឥណ្ឌា និងអ្នកទេសចរពីបណ្តាប្រទេសដទៃទៀត ធ្វើដំណើរមកកាន់ខេត្តកែប ក៏ដូចជាកម្ពុជាឲ្យកាន់តែច្រើនឡើង។

ឯកឧត្ដមសន្យាផងដែរ ក្នុងការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានា ជូនដល់មន្រ្តីសាលាខេត្តកែប និងសិស្សានុសិស្ស នៅខេត្តកែបផ្ទាល់ តាមរយៈស្ថានទូតឥណ្ឌា។

ឯកអគ្គរដ្ឋទូតឥណ្ឌា នឹងសន្យាបន្តជំរុញលើកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋហ្គោអា នៃសាធារណរដ្ឋឥណ្ឌា ឲ្យចេញជាផ្លែផ្កានាពេលឆាប់ៗនេះ។

សូមជម្រាបថា មុនជំនួបសម្តែងការគួរសមនេះកឯកអគ្គរដ្ឋទូតឥណ្ឌា បានអញ្ជើញមកទស្សនកិច្ចនៅខេត្តកែប តាមតំបន់សក្តានុពលនានា របស់ខេត្តកែប ក្នុងនោះ ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏មានភាពភ្ញាក់ផ្អើលលើធនធានធម្មជាតិរបស់ខេត្តកែប ជាពិសេស ដំណាំម្រេច នៅតាមតំបន់ភ្នំវល្លិ៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង