**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ឯកឧត្តម អ៊ុំ រាត្រី ផ្តល់លូ១៥០កង់ ដេីម្បីកាយដាក់តាមប្រព័ន្ធប្រឡាយលូរំដោះទឹក បញ្ចៀសជំនន់ទឹកភ្លៀងក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់លូជំហាន ដំបូង១៥០កង់ ដេីម្បីកាយដាក់តាមប្រព័ន្ធប្រលាយ លូរំដោះទឹកបញ្ចៀស ជំនន់ទឹកភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ ពិសេសនៅក្នុងរដូវវស្សា ក្រោយក្រុងប៉ោយប៉ែតរងនូវការជន់លិចដោយសារទឹកភ្លៀង។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលឱ្យទឹកភ្លៀង មានការហូរលិចលេីដងផ្លូវ និងប៉ះពាល់ទៅដល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតកាលពីពេលកន្លងទៅ ដោយសារតែបញ្ហាស្ទះប្រព័ន្ធលូ មួយវិញទៀតបងប្អូនប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមមិនបានត្រឹម ជាហេតុធ្វេីឱ្យសំរាមបិទមុខទឹក។

ឯកឧត្តមក៏បានបញ្ជក់ថា ហើយក្រុមការងារខេត្ត និងក្រុង ក៏ដូចជាជំនាញពាក់ព័ន្ធ កំពុងធ្វើការសិក្សាលម្អិតដើម្បីរកប្រភពនៃមុខទឹក រៀបចំនូវប្រព័ន្ធលូ បញ្ចៀសកុំឱ្យមានការស្ទះទឹក ធ្វើឱ្យជន់លិចលើផ្លូវ ប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែឧសភា ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមនឹងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក្រុមការងារសង្កាត់ បាននាំយកអេស្កាវ៉ាទ័រ កាយដាក់លូ នៅតាមទីតាំង ផ្លូវទាំង៣ខ្សែ ដែលជាមុខទឹកសំខាន់ក្នុងការសម្រួលដល់ចរន្តទឹកហូរបញ្ជូនទឹកបានលឿន។

ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តម បណ្ឌិត ប៉ាន់ ខែមប៊ុនថន ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត ចូលរួមជាមួយនឹងអាជ្ញាធរ ពិសេសកុំចោលសំរាមទៅតាមប្រព័ន្ធលូ ជាហេតុធ្វើឱ្យកកស្ទះទឹក បណ្តាលឱ្យជន់លិចលើផ្លូវថ្នល់ និងប៉ះពាល់ដល់ផ្ទះបំបែងបងប្អូនប្រជាពលរដ្ឋ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗហេីយឯកឧត្តម សុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងពេលគ្រឿងចក្រដំណេីរការ រៀបចំប្រព័ន្ធ ប្រសិនបេីមានកុំរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ដេីម្បីជាផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង