ម៉ិកស៊ិកប្តឹង Google ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក

ម៉ិកស៊ិក៖ កាលពីថ្ងៃទី៩ ខែឧសភា ប្រទេសម៉ិកស៊ិកបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Google សម្រាប់ការដាក់ស្លាកឈូងសមុទ្រម៉ិកស៊ិកថាជា «ឈូងសមុទ្រអាមេរិក» នៅលើ Google Maps សម្រាប់អ្នកប្រើប្រាស់ជនជាតិអាមេរិក ដោយសំអាងថា ទង្វើនេះរំលោភលើអធិបតេយ្យភាព និងការទទួលស្គាល់ជាអន្តរជាតិនៃទឹកដីម៉ិចស៊ិក នេះបើតាមប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃសុក្រ។
លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានពេលព្រឹកជាទៀងទាត់ថា Google ត្រូវបានប្តឹងរួចហើយ ហើយថាដំណោះស្រាយដំបូង ត្រូវបានចេញ ដោយរង់ចាំការអនុលោមតាមច្បាប់។
ប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា សហរដ្ឋអាមេរិកអាចប្តូរឈ្មោះរដ្ឋ ភ្នំ បឹង ហើយហៅវាថាអ្វីក៏ដោយដែលពួកគេសម្រេចចិត្ត ប្រសិនបើវាស្ថិតនៅក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែអ្នកដែលនៅខាងម៉ិកស៊ិក និងគុយបា មិនអាចប្តូរឈ្មោះបានទេ ប្រធានាធិបតីម៉ិកស៊ិកដោយកត់សម្គាល់ថា Google ត្រូវតែបែងចែកឱ្យច្បាស់នូវតំបន់រៀងៗខ្លួន។
ជម្លោះនេះបានកើតឡើងចំពេលមានភាពតានតឹងផ្នែកពន្ធដារដែលកំពុងបន្ត ជាចម្បងលើបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខ។ អាជ្ញាធរនៃប្រទេសទាំងពីរបានបើកកិច្ចប្រជុំដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
លោកស្រី Sheinbaum បានធ្វើការសន្ទនាតាមទូរស័ព្ទចំនួនប្រាំមួយជាមួយសមភាគីអាមេរិក លោក Donald Trump។
លោកស្រីបាននិយាយថាខ្លួនបានរក្សាការសន្ទនាដ៏ស្និទ្ធស្នាល ជាមួយលោក Trump ប៉ុន្តែបញ្ហាឈ្មោះឈូងសមុទ្រមិនត្រូវបានដោះស្រាយទេ។
