**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ភាគីពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់បុគ្គលិកអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងក្រសួងអប់រំ និងអង្គការដៃគូពាក់ព័ន្ធបានរួមគ្នាផ្សព្វផ្សាយគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងដល់បុគ្គលិកអប់រំ និស្សិត គរុនិស្សិត និងគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្រើនក្នុងការចូលរួមទប់ស្កាត់ និងណែនាំដល់យុវជនឱ្យចៀសឆ្ងាយពីបញ្ហាទាំងអស់នេះ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងស្រវឹងកាលពីថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥ ចុងសប្តាហ៍មុននេះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋត្រូវកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងព្រោះវាបានបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។
លោកជំទាវបន្តថា ដើម្បីសម្គាល់ថា មនុស្សម្នាក់ដែលមានមូលធនមនុស្សគ្រប់គ្រាន់ គឺផ្អែកទៅលើ ៤ណុច រួមមាន៖ (១) ចំណេះដឹងសម្បទា គឺជាអ្នកដែលមានចំណេះដឹងពិតប្រាកដ (២) ចរិយាសម្បទា (៣) កាយសម្បទា (៤) ស្មារតីស្នេហាជាតិសម្បទា។
លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា និងលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានធ្វើបទបង្ហាញដល់អ្នកចូលរួមដោយបានបង្ហាញពីគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹងនេះ។
វាគ្មិន បានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបានបង្កឱ្យមានជំងឺមហារីក ដាច់សរសៃឈាម ក្រិនថ្លើម និងបង្កឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត នេះមិនទាន់គិតពីគ្រោះថ្នាក់ចរាចរណ៍ និងផលលំបាកផ្សេងៗផងដែរ។ ចំពោះស្ត្រីដែល ផឹកគ្រឿងស្រវឹងប្រឈមនឹងកើតជំងឺពុកឆ្អឹង ការដួល និងបាក់ឆ្អឹងត្រគាក ឆាប់អស់រដូវមុនអាយុ អាចមិនមានកូន ឬរលូតកូន ព្រមទាំងកើតជំងឺសម្ពាធឈាមផងដែរ។
ក្រុម សិស្សនិស្សិត និងគរុសិស្សដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានប្រកាសគាំទ្រឱ្យបិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលភ្ជាប់រង្វាន់។ ពួកគេបានមើលឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនាពេលបច្ចុប្បន្នមានភាពអូសទាញ ពង្វក់ស្មារតី និងជំរុញ កុមារ និងយុវជនឱ្យចង់ប្រើប្រាស់គ្រឿងស្រវឹងទាំងនៅវ័យក្មេង និងប្រើប្រាស់កាន់តែច្រើន ។
រាជបណ្ឌិត្យសភាកម្ពុជាកាលពីពេលថ្មីៗនេះ បានបង្ហាញលទ្ធផលស្រាវជ្រាវមួយដោយបានរកឃើញថា មានប្រជាពលរដ្ឋច្រើន ជាង ៩០% បានគាំទ្រឱ្យរាជរដ្ឋាភិបាលដាក់កំហិតការផ្សាយពាណិជ្ជកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង